Connect with us

កូវីដ-១៩

ជាង ១០ ថ្ងៃ នៅ​តែ​បន្ត​រកឃើញ​អាជីវករ​ផ្សារ​ដើម​គ ឆ្លង​កូវីដ​ ១៩

បានផុស

នៅ

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ចំនួន ៦៩៨ នាក់​កាល​ពី​ម្សិលមិញ​នេះ។ បើ​តាម​អត្តសញ្ញាណ​ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង​ ៦៩៨ នាក់ ក៏​មាន​អាជីវករ​ផ្សារ​ដើម​គ​ម្នាក់ បញ្ជាក់​មាន​វិជ្ជមាន​កូវីដ ១៩។

អាជីវករ​ផ្សារ​ដើម​គ​ដែល​បាន​ឆ្លង​កូវីដ មាន​ឈ្មោះ កាន​ គឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ មាន​ទី​លំនៅ​នៅ​ភូមិព្រែក សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារ​ដើម​គជា​ចំណុច​ផ្ទុះ​រាលដាល ក្រោយ​ពេល​រកឃើញ​អ្នក​ឆ្លង​ជិត ១០០ នាក់​ភាគ​ច្រើន​ជា​អាជីវករ។

ក្រោយ​ពេលករណី​ផ្ទុះ​​ឆ្លង​លើ​អាជីវករ​​ហើយ​​រាលដា​ល​យ៉ាង​រហ័ស អាជ្ញាធរ​បាន​ប្រកាស​ផ្អាក​ដំណើរការ​ផ្សារដើមគ និង​ផ្សារ​បន្លែ​ជុំវិញ​តំបន់​ផ្សារដើមគ ដើម្បី​បង្ការ​ការ​ឆ្លងរាលដាលទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ​ចូលផ្សារ បន្ទាប់មានអាជីវករ និងកម្លាំង​សន្តិសុខផ្សារប្រមាណ​១០០​នាក់ឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ជាមួយ​គ្នានេះ អាជ្ញាធរ​បាន​ចុះទៅយកសំណាកអ្នក​ដែលពាក់ព័ន្ធ និង​ណែនាំ​ឲ្យ​បងប្អូន​ដែល​សង្ស័យ​ត្រូវ​ដាក់ខ្លួន​ដាច់ដោយ​ឡែក និង​តាមដាន​សុខភាព​ខ្លួនជា​ប្រចាំ។

ការ​ផ្ទុះ​កូវីដ​លើ​អាជីវក​រ​ផ្សារ​ជា​បន្ត​បន្ទាប់ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​​បិទ​ផ្សារទូទាំង​រាជធានី​ទាំង​​ផ្សារ​រដ្ឋ ទាំង​ផ្សារ​ឯកជន​មិន​រៀបរយ​លើ​ផ្លូវ​សាធារណៈ ដើម្បី​កាត់​ផ្ដាច់នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ ។

ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ដូចជា ​ផ្សារ​ក្រមួន​, ផ្សារ​ចាត់តាំង​, ផ្សារ​រោងចក្រ​, ផ្សារ​សហគមន៍​, ផ្សារ​ក្នុង​ដី​ឡូត៍​ឯកជន​, ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និង​ផ្សារ​តាម​ចិញ្ចើម​ផ្លូវ ត្រូវ​ផ្អាក​​ជា​បណ្ដោះអាសន្ន​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែមេសា ដល់​ថ្ងៃ​ទី​០៧ ឧសភា ឆ្នាំ​២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម