កូវីដ-១៩
ឆ្លងនិងស្លាប់ច្រើនប៉ុណ្ណឹងហើយ ឥណ្ឌានៅតែរៀបចំការបោះឆ្នោត ដោយមិនខ្លាចរអា
ប្រជាជននៅរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា បានចេញទៅបោះឆ្នោតដំណាក់កាលចុងក្រោយ បើទោះបីមានការកើនឡើងនូវករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ យ៉ាងច្រើនលើសលប់ក៏ដោយ។
មនុស្សតម្រង់ជួរវែងៗ ត្រូវបានគេមើលឃើញនៅខាងក្រៅការិយាល័យបោះឆ្នោត ដែលជាហេតុបង្កឲ្យមានក្តីព្រួយបារម្ភអំពីការរីករាលដាលបន្ថែមទៀតនៃជំងឺកូវីដ-១៩ ចំពេលមានរលកទី២ដ៏សាហាវ ដែលកំពុងរាលដាលពេញប្រទេស។
ក្រុមអ្នកជំនាញភ័យខ្លាចរួចទៅហើយថា រដ្ឋ West Bengal អាចជាចំណុចផ្ទុះវីរុសបន្ទាប់ ដោយសារការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតបានបន្តនៅទីនោះ ជាមួយហ្វូងមនុស្សចូលរួមយ៉ាងច្រើនក្រាស់ក្រែល។
រដ្ឋនេះ បានកត់ត្រាការឆ្លងជាង១៧,០០០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាចំនួនកើនឡើងខ្ពស់បំផុតរបស់ខ្លួន។
កាលពីថ្ងៃពុធ ក្រសួងសុខាភិបាលឥណ្ឌា បានកត់ត្រាករណីឆ្លងថ្មីចំនួន៣៦០,៩៦០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ពិភពលោក ហើយនាំឲ្យករណីសរុបរបស់ឥណ្ឌាកើនដល់ជិត ១៨លានករណី។
វាក៏ជាថ្ងៃដែលមានអ្នកស្លាប់ច្រើនបំផុតផងដែរ ពោលគឺមានអ្នកស្លាប់ចំនួន ៣,២៩៣នាក់ដោយនាំឲ្យអ្នកស្លាប់សរុបកើនដល់ ២០១,១៨៧នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្លុតចិត្ត! វីដេអូសពអ្នកស្លាប់ដោយសារកូវីដនៅឥណ្ឌា ដាក់តម្រៀបជួរគ្នា រង់ចាំសាច់ញាតិមកយក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ