Connect with us

កូវីដ-១៩

ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ១,៨៧១ករណី និងស្លាប់ ១០នាក់ទៀត

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ ​(CCSA) នៅថ្ងៃព្រហស្បតិ៍នេះនេះ បានរាយការណ៍ មានការឆ្លងចំនួន១,៨៧១ករណី និងអ្នកស្លាប់ចំនួន១០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្លាប់ថ្មីរួមមាន ៦នាក់នៅបាងកក, ម្នាក់នាក់នៅ Nakhon Sawan, ម្នាក់នៅ Samut Prakan, ម្នាក់នៅ Yasothon និងម្នាក់នៅ Ayutthaya។

អាយុរបស់អ្នកស្លាប់គឺចន្លោះពី៤៥ដល់៩១ឆ្នាំ ហើយពួកគេទាំងអស់សុទ្ធតែមានជំងឺរ៉ាំរ៉ៃ។

ស្របពេលជាមួយគ្នានោះ ក្នុងចំណោមករណីថ្មីទាំងអស់ គឺមានចំនួន៦៨៩ករណីនៅក្នុងទីក្រុងបាងកក បន្ទាប់មក១៥១ករណីនៅ Samut Prakan, ១១២ករណីនៅ Chonburi និង៦៩ករណីនៅ Chiang Mai។

ក្នុងចំណោមការឆ្លងថ្មី ក៏បូកបញ្ចូលទាំងករណីនាំចូលចំនួន៧ករណីផងដែរ។

Thailand starts stricter COVID-19 shutdown, but experts say not enough |  Reuters

ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន ៩៩២នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ៦៣,៥៧០ករណី ស្លាប់១៨៨នាក់ និងជាសះស្បើយ ៣៥,៣៩៤នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនកំណត់ត្រា ២ថ្ងៃជាប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម