កូវីដ-១៩
អភិបាលរាជធានី ចុះពង្រឹងការអនុវត្តនៃការបិទខ្ទប់ឲ្យមានប្រសិទ្ធភាព នៅតំបន់ក្រហម
តំបន់ក្រហម គឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទខ្ទប់១០០% ហើយតំបន់រឿងទុំ ក៏ជាតំបន់មួយ ដែលអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះ ឲ្យមានប្រសិទ្ធភាព។
ដើម្បីពង្រឹងការបិទខ្ទប់នេះ ឲ្យមានប្រសិទ្ធភាព ដែលអាចឈានទៅដល់កាត់ផ្ដាច់បាន នូវការរីករាលដាលនៃជំងឺកូវី-១៩ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់នាថ្ងៃទី២៩ ខែមេសានេះ បានចុះពិនិត្យគោលដៅទីបញ្ជាស្រាល នៅច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានកងកម្លាំងមានសមត្ថកិច្ចរាប់រយនាក់ឈរជើងនៅទីនោះ ។

ក្នុងឱកាសនោះលោក ឃួង ស្រេង បានធ្វើការណែនាំឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលដាក់ឈរជើង នៅទីបញ្ជាការស្រាលនៅច្រមុះជ្រូកស្ទឹងមានជ័យ ត្រូវពង្រឹងការបិទខ្ទប់តំបន់ក្រហម តំបន់លឿងទុំ ឲ្យមានប្រសិទ្ធភាព។ ក្រោយពីធ្វើការណែនាំហើយ លោក ឃួង ស្រេងបានបន្តដំណើរ ចុះទៅពិនិត្យស្ថានភាព ជាក់ស្ដែងនៅទីតាំងបិទខ្ទប់នានា នៅតំបន់ក្រហម បន្តទៀត ដូចជា នៅតាមបណ្តោយផ្លូវវេងស្រេង បណ្ដោយផ្លូវទួលពង្រ រហូតទៅដល់មូលដ្ឋានមួយចំនួនទៀត នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាជំរុញការងារអនុវត្តវិធាននៃការបិទខ្ទប់ តំបន់លឿងទុំនិងតំបន់ក្រហមនេះ ឲ្យមានប្រសិទ្ធភាពដែលអាចដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ៕



អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ សប្បុរសជនបន្តជួយគាំទ្រផ្ដល់ស្បៀងដល់កម្លាំងអាវុធហត្ថរាជធានីក្នុងពេលយុទ្ធនាការប្រឆាំងនឹងកូវិដ១៩

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត