កូវីដ-១៩
មកដឹងវិធីបន្ថែមទៀតដើម្បីបញ្ចប់រោគរាតត្បាតកាន់តែឆាប់ ក្រៅពីការរក្សាគម្លាត និងពាក់ម៉ាស
ចាប់តាំងពីដើមឆ្នាំនៃការរីករាលដាលជំងឺរាតត្បាត អ្នកជំនាញផ្នែកសុខភាពរួមទាំងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានជំរុញឲ្យសាធារណជន ត្រូវរក្សាគម្លាតពីគ្នាពេលចេញទៅក្រៅ។ ប៉ុន្តែរបាយការណ៍ថ្មីរបស់អ្នកជំនាញបច្ចេកវិទ្យានៃរដ្ឋ Massachusetts អះអាងថា ការរក្សាគម្លាតដូចដែលបានណែនាំ មិនបានបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដទេ បើគ្រប់គ្នាមិនបានអនុវត្តវិធីផ្សេងៗទៀតដូចដែលបានប្រកាសកន្លងមក។
ការរក្សាគម្លាតពីគ្នាមិនគ្រប់គ្រាន់ដើម្បីការពារទេ

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃអង្គារ នៃកិច្ចដំណើរការនីតិវិធីរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិនៃសហរដ្ឋអាមេរិកវិស្វករ MIT លោក Martin Bazant និងគណិតវិទូ John Bush ពន្យល់ថា ខណៈពេលដែលការរក្សាចម្ងាយ ១ ម៉ែត្រកន្លះ នឹងជួយការពារពីការប៉ះគ្នាឬដំណក់ទឹកផ្សេងៗ។ ប៉ុន្តែការពិតទៅវាមិនបានការពារអ្នកពី Aerosols ដែលជាភាគល្អិតនៃខ្យល់ឡើយ។ ដូចដែល CDC បានបញ្ជាក់កាលពីពេលថ្មីៗនេះថា កូវីដ ១៩ គឺជាវីរុសដែលមាននៅក្នុងអាកាស។
ការឆ្លងគឺអាស្រ័យលើកត្តាផ្សេងៗគ្នា

ក្រុមអ្នកស្រាវជ្រាវក៏បានវាយតម្លៃថា តើបុគ្គលម្នាក់ៗអាចត្រូវបានប៉ះពាល់នឹងវីរុសយ៉ាងដូចម្ដេច ទៅក្នុងស្ថានភាពបិទខ្ទប់បែបនេះ។ តួយ៉ាងអ្វីៗគ្រប់យ៉ាងពីចរន្តខ្យល់និងកត្តាដែលអាចជះឥទ្ធិពលដល់ការចម្លងរោគ ដូចជាកន្លែងមានមនុស្សច្រើន។
ក្រុមអ្នកស្រាវជ្រាវបានសរសេរថា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង អ្នកត្រូវចៀសវាងចំណាយពេលយូរនៅតំបន់ដែលមានប្រជាជនច្រើន។ មនុស្សម្នាក់អាចប្រឈមនឹងហានិភ័យខ្ពស់នៅពេលពួកគេស្ថិតក្នុងបន្ទប់ដែលមានមនុស្សកំពុងខំប្រឹងដើម្បីបង្កើនអត្រានៃការដកដង្ហើម ជាលទ្ធផលវាគឺជាធាតុបង្កជំងឺ។ ឧទាហរណ៍តាមរយៈការធ្វើលំហាត់ប្រាណ ច្រៀងឬនិយាយគ្នានិងស្រែកជាដើម។ ប៉ុន្តែបើសិនអ្នកឆ្លងជំងឺបានពាក់ម៉ាសក្នុងបន្ទប់ នោះអាចកាត់បន្ថយហានិភ័យនៃការឆ្លងបានខ្លះ ។
ម៉ាសគឺចាំបាច់គ្រប់ពេលសូម្បីតែនៅក្នុងផ្ទះ

ចំពោះការរក្សាចម្ងាយពីសង្គមនិងស្នាក់នៅក្នុងផ្ទះ គឺមិនគ្រប់គ្រាន់ទេ ។ ហានិភ័យនៅតែកើតឡើងជាមួយនឹងចំនួនពេលវេលាដែលយើងបានចំណាយ ដោយមិនបានពាក់ម៉ាសឬមានសមាជិកណាបានឆ្លងដោយមិនដឹងខ្លួន។ ដូច្នេះយើងគួរតែព្យាយាមចំណាយពេលតិចបំផុតតាមដែលអាចធ្វើទៅបាន នៅក្នុងផ្ទះដែលមានមនុស្សច្រើនកុះករ សូម្បីតែសាច់ញាតិខ្លួនក៏ដោយ។
យើងគ្រប់គ្នាគឺត្រូវធ្វើជាផ្នែកមួយដើម្បីបញ្ចប់ជំងឺរាតត្បាត

ជំងឺកូវីដនឹងមិនទៅណាឡើយ ដរាបណាគ្រប់គ្នាមិនព្រមរួបរួមដើម្បីបញ្ចប់។ មិនថាអ្នករស់នៅទីណានោះទេ សូមពាក់ម៉ាសតាមការណែនាំ ហើយកុំធ្វើដំណើរចេញក្រៅបើមិនចាំបាច់សោះ និងត្រូវរក្សាគម្លាតសង្គម ជៀសវាងហ្វូងមនុស្សច្រើន។
អនុវត្តអនាម័យដោយការលាងដៃឲ្យបានស្អាតឬបាញ់អាកុល ប្រការសំខាន់បំផុតមិនអាចភ្លេចបានក្នុងនាមជាពលរដ្ឋល្អ គឺត្រូវទៅទទួលវ៉ាក់សាំងដើម្បីការពារជីវិតខ្លួនឯងនិងជីវិតអ្នកដទៃផ្សេងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច