Connect with us

កូវីដ-១៩

រកឃើញអ្នកជំងឺកូវីដម្នាក់ និងអ្នកពាក់ព័ន្ធជាង២០០ នៅពេទ្យបង្អែកសៀមរាប

បានផុស

នៅ

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានរកឃើញជំងឺកូវីដ-១៩ម្នាក់ទៀត ដែលជាអ្នកមកពីខេត្តកំពង់ធំ ទៅចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រមទាំងរកឃើញ និងធ្វើតេស្តអ្នកពាក់ព័ន្ធជាង២០០នាក់ផ្សេងទៀត។ 

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះថា អ្នកវិជ្ជមានជំងឺកូវីដ-១៩រូបនេះ មានអាយុ៤៧ឆ្នាំ មានជំងឺខូចតម្រងនោម ដែលមានអាសយដ្ឋាននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ គាត់មកទទួលសេវាលាងឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។  តែដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស ហើយរកឃើញវិជ្ជមានកូវិដ។ លោកប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងទៀតថា  អ្នកជំងឺរូបនេះ បានចូលមកសម្រាកនៅមន្ទីរពេទ្យខេត្ត តាំងពីយប់ថ្ងៃទី២៦ ខែមេសា លុះនៅថ្ងៃទី២៧ ទើបធ្វើការលាងឈាម ប៉ុន្ដែពេលនោះដោយមានការសង្ស័យ ទើបនៅថ្ងៃទី២៨ ខែមេសា ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ដរហ័សតែម្ដង។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តទៀតថា ក្រោយរកឃើញលទ្ធផលវិជ្ជមានបែបនេះ មន្ដ្រីសុខាភិបាលបានធ្វើតេស្ដភ្លាមៗបន្ដទៀត ទៅលើអ្នកពាក់ព័ន្ធជាង២០០នាក់ នៅក្នុងមន្ទីរពេទ្យ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។ ជាមួយគ្នានេះ មន្ដ្រីជំនាញក៏បានស្រាវជ្រាវ និង បិទទីតាំងផ្សេងមួយចំនួនទៀត ដែលក្រុមគ្រួសាររបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩នេះ ដែលបានទៅដល់ នៅក្នុងមូលដ្ឋានខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត។ 

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្នុងឱកាសចុះជួបធ្វើការសំណេះ សំណាលជាមួយបងប្អូនអាជីវករនៅតាមផ្ទះ មុខមន្ទីរពេទ្យបង្អែកខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ព្រមទាំងអ្នកមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ សូមចូលខ្លួនទៅយកសំណាក់ ដើម្បីធ្វើតេស្តរកវីរ៉ុសកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្ត ព្រមទាំងត្រូវចូលរួមក្នុងការអនុវត្ត នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ៣ការពារ និង២ចូលរួម ព្រមទាំងសេចក្តីណែនាំ វិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជានិច្ច។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ-១៩ សរុប ២១នាក់ហើយ ក្នុងនោះ ១២នាក់ បានព្យាបាលជាសះស្បើយ៕  

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម