កូវីដ-១៩
ដំណឹងល្អ! ចាក់ដូសដំបូងរបស់វ៉ាក់សាំង AstraZeneca និង Pfizer កាត់បន្ថយការចម្លងកូវីដដល់ទៅ ៥០ ភាគរយ
ទិន្នន័យពីការសិក្សាថ្មីមួយ បានបង្ហាញកាលពីថ្ងៃពុធថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ១ នៅក្នុងប្រទេសអង់គ្លេស អាចកាត់បន្ថយការចម្លងវីរុសមួយនេះនៅក្នុងគ្រួសាររហូតដល់ ៥០ ភាគរយ ។

ការស្រាវជ្រាវពី ផ្នែកសុខភាពសាធារណៈអង់គ្លេស (PHE) បានរកឃើញថា រយៈពេល ៣ សប្តាហ៍ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំង Pfizer-BioNTech ដូសទី ១ អាចកាត់បន្ថយអត្រាចម្លងចន្លោះពី ៣៨ ទៅ ៤៩ ភាគរយ ទៅក្រុមគ្រួសាររបស់ពួកគេ បើប្រៀបធៀបនឹងអ្នកដទៃទៀត ដែលមិនចាក់វ៉ាក់សាំង ។
ការចាក់ថ្នាំបង្ការរោគនេះ ក៏បានបញ្ឈប់អ្នកចាក់វ៉ាក់សាំង ដែលកំពុងវិវត្តរោគសញ្ញាឆ្លងជំងឺកូវីដ ១៩ ផងដែរ ដោយកាត់បន្ថយហានិភ័យនេះ ប្រហែល ៦០ ទៅ ៦៥ ភាគរយ រយៈពេលពី ៤ សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងទាំងពីរនេះ ។

ទន្ទឹមនោះ រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock បានសរសើរលទ្ធផលនេះ ហើយបានជំរុញឲ្យប្រជាជនបន្តឆ្ពោះទៅមុខ សម្រាប់ការចាក់វ៉ាក់សាំង នៅពេលដែលត្រូវបានផ្តល់ជូន ដោយអាជ្ញាធរសុខាភិបាល ។
ក្នុងសេចក្តីថ្លែងការណ៍មួយលោក Hancock បាននិយាយថា “យើងដឹងថា វ៉ាក់សាំងជួយសង្គ្រោះជីវិតមនុស្ស ហើយការសិក្សានេះ គឺជាទិន្នន័យពិតប្រាកដ ច្បាស់លាស់ ទូលំទូលាយបំផុត ដែលបង្ហាញពីការកាត់បន្ថយ ការចម្លងវីរុសដ៏កាចសាហាវនេះ” ។

លោកបន្ថែមថា ការចាក់វ៉ាក់សាំង គឺជាមធ្យោបាយដ៏ល្អបំផុត ពីការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ ព្រោះវ៉ាក់សាំងការពារអ្នក ហើយអាចការពារអ្នក ពីការឆ្លងដោយមិនដឹងខ្លួនទៅនរណាម្នាក់ នៅក្នុងគ្រួសាររបស់អ្នក ។
គួរបញ្ជាក់ថា បច្ចុប្បន្នចក្រភពអង់គ្លេស កំពុងប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣ ក្រុមហ៊ុន ក្នុងនោះរួមមាន វ៉ាក់សាំងអង់គ្លេសខ្លួនឯង AstraZeneca វ៉ាក់សាំងអាមេរិក Pfizer និងវ៉ាក់សាំង Moderna ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អាមេរិក ត្រៀមចែកវ៉ាក់សាំង AstraZeneca ៦០លានដូសដល់ប្រទេសដទៃ

-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?