កូវីដ-១៩
អាជ្ញាធរខេត្តកំពង់ចាមបើកឡើងវិញអគារសម្រាកព្យាបាលទូទៅមួយចំនួន
អាជ្ញាធរខេត្តកំពង់ចាមបានអនុញ្ញាតដាក់ឱ្យដំណើរការឡើងវិញ អគារសម្រាកព្យាបាលទូទៅ នៅក្នុងពេទ្យបង្អែកស្រីសន្ធរ និងមន្ទីរពហុព្យាលបាលព្រែកពោធិ៍ ស្ថិតនៅក្នុងភូមិរការទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
អាជ្ញាធរខេត្តកំពង់ចាមបានបិទអគារសម្រាកព្យាបាលទូទៅក្នុងពេទ្យបង្អែកស្រីសន្ធរ និងមន្ទីរពហុព្យាលបាលព្រែកពោធិ៍ជាបណ្តោះអាសន្នកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រោយពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ម្នាក់។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា អ្នកជំងឺដែលពាក់ពាក់នឹងមន្ទីរពេទ្យទាំងពីរខាងលើមានឈ្មោះ ហួ ហ៊ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តរួចហើយ រួមទាំងអ្នកប៉ះពាល់អ្នកជំងឺ នៅក្នុងភូមិទ្រា ចំនួន១៩នាក់ ក៏បានបញ្ជូនទៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្តរួចដែរ។
រីឯអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលសរុប ៥២នាក់ ក្នុងនោះ មន្ទីរពេទ្យពហុព្យាបាលជំងឺព្រែកពោធិ៍ ២១នាក់ មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ២២នាក់ និងអ្នកសម្រាកព្យាបាលជាមួយនឹងអ្នកជំងឺកូវីដ-១៩ ចំនួន ០៩នាក់ កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកស្រីសន្ធរ និងនៅមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត