កូវីដ-១៩
លោកជំទាវ ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នាអនុវត្តឲ្យបាន ៣កុំ ៣ការពារ ដើម្បីកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំង និងអ្នកមិនទាន់ចាក់វ៉ាក់សាំងក្តីត្រូវតែរួមគ្នា អនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំ ៣ការពារ គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីឲ្យស្ថានភាពបិទខ្ទប់វិលមករកស្ថានភាពធម្មតាវិញ ។

លោកជំទាវបានថ្លែងបែបនេះ ក្នុងខណៈពេលដែលលោកជំទាវបានអញ្ជើញចាក់វ៉ាក់សាំងដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិតក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាព និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងការស្វែងរក និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត អភិបាលខណ្ឌ កងកម្លាំងទាំងបីប្រភេទ ក្រុមគ្រូពេទ្យគ្រូពេទ្យព្យាបាល ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ជាពិសេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ទាំងភ្លៀងទាំងខ្យល់ក្នុងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតជោហ៊ុនសែនជានាយករដ្ឋមន្ត្រី ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី