កូវីដ-១៩
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ ជម្រុញទីតាំងចាក់វ៉ាក់សាំងឱ្យកៀកប្រជាពលរដ្ឋតំបន់ក្រហម
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានអះអាងថា ក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម របស់កងយោធពលខេមរភូមិន្ទ នឹងរុញទីតាំងចាក់វ៉ាក់សាំង ទៅឱ្យកៀកប្រជាពលរដ្ឋបំផុត ដើម្បីកុំឱ្យពួកគាត់ធ្វើដំណើរចេញរហេតរហូត ខុសពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។
តាមរយៈសាជាសម្លេងនៅក្នុងបណ្តាញតេឡេក្រាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន លើកឡើងថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ក្នុងខណ្ឌទាំង៤ នៅក្នុងរាជធានីភ្នំពេញនេះ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ និងភូមិផងដែរ។ ក្នុងនោះនាយឧត្តមសេនីយ៍បានស្នើឱ្យអាជ្ញាធរផ្ដល់ទូរលេខជាក់លាក់របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏ដូចជាក្នុងសង្កាត់នីមួយៗ ដើម្បីធ្វើការធ្វើផែនការចាក់វ៉ាក់សាំង ហើយបានស្នើឱ្យអាជ្ញាធរជម្រាបទៅប្រជាពលរដ្ឋ ដើម្បីចូលរួមចាក់វ៉ាក់សាំងនៅតាមទីតាំង ដែលបានកំណត់។
ទាក់ទងនឹងបញ្ហានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានស្នើសុំសហការពីក្រសួងការងារផងដែរ ដោយសារតែតំបន់ក្រហម ដែលត្រូវចាក់វ៉ាក់សាំងនេះ មានកម្មករប្រមាណជាង៤៥ ម៉ឺននាក់ ដើម្បីឱ្យក្រសួងការងារចូលរួមសហការជាមួយកងយោធពលខេមរភូមិន្ទ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មកដល់ពេលនេះ ក្រុមការងាររបស់កងយោធពលខេមរៈភូមិន្ទ បានធ្វើមួយជំហានធំហើយ ដូចជាបញ្ហាតួលេខ បញ្ហាទីតាំង និងការអំពាវនាវ ឱ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការី ចូលរួមក្នុងការចាក់វ៉ាក់សាំងនេះ ហើយក៏បានចុះពិនិត្យមើលទីតាំង ដែលត្រូវរៀបចំចាក់វ៉ាក់សាំងនេះផងដែរ ដូចជាទីតាំងសម្រាប់ចាក់ កន្លែងរង់ចាំ និងកន្លែងសង្រ្គោះ ជាដើម។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យគណៈកម្មការចំពោះកិច្ច ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយផ្តើមចេញពីតំបន់ក្រហម ហើយយុទ្ធនាការនេះ សម្តេចបានប្រគល់ភារកិច្ចទៅកងទ័ពជាអ្នកធ្វើ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២១ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»