កូវីដ-១៩
យុវតីដែលជាស្ថាបនិកផេក Switching-ចម្លាស់ ប្រាប់គន្លឹះងាយៗកត់សម្គាល់ព័ត៌មានក្លែងក្លាយ
ស្ថិតក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ ព័ត៌មានជាច្រើនកំពុងត្រូវបានចែករំលែកតៗគ្នា ហើយអ្នកប្រើប្រាស់ក៏មិនបានគិតគូរវិភាគច្រើនអំពីបញ្ហានេះដែរ។ ព័ត៌មានមិនពិតទាំងនោះបានផ្តល់ផលប៉ះពាល់ជាច្រើនទៅលើសង្គម និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់និងអ្នកតាមដានព័ត៌មាន។ ដូច្នេះយុវតីវ័យក្មេង និងជាស្ថាបនិកទំព័រហ្វេសប៊ុកផេក បានបង្ហើបនូវគន្លឹះងាយៗមួយចំនួន ដើម្បីអាចកត់សម្គាល់ដឹងថានោះជាព័ត៌មានក្លែងក្លាយ។

ក្នុងនាមជាអ្នកបង្កើតមាតិកាផង ជានិស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយផង កញ្ញា រិន សិទ្ធនារី ចែករំលែកក្នុងយុទ្ធនាការ បញ្ឈប់ព័ត៌មានក្លែងក្លាយ ដែលផលិតដោយអង្គភាពសារព័ត៌មានកម្ពុជាថ្មី ថា នៅពេលចុចចូលព័ត៌មានណាមួយ កញ្ញាតែងតែសង្កេតទៅលើចំណុចសំខាន់ចំនួន ៥ យ៉ាង។ ក្នុងនោះមានដូចជា ឆែកចំណងជើង ពិនិត្យមើលកាលបរិច្ឆេទ រកមើលប្រភពព័ត៌មាន សម្គាល់ឈ្មោះអ្នកសរសេរឬអ្នកនិពន្ធ និងស្វែងរកឯកសារយោងបន្ថែម ដើម្បីពិនិត្យពិច្ច័យនិងវិភាគឱ្យបានច្បាស់លាស់ថា នោះជាព័ត៌មានពិតប្រាកដ មិនមែនជាព័ត៌មានក្លែងក្លាយគ្មានវិជ្ជាជីវៈ។

យុទ្ធនាការ បញ្ឈប់ព័ត៌មានក្លែងក្លាយ គឺជាស្នាដៃផលិតរបស់អង្គភាពសារព័ត៌មានកម្ពុជាថ្មី ដើម្បីចូលរួមចំណែកផ្សព្វផ្សាយចំណេះដឹងដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកតាមដានព័ត៌មានឱ្យស្គាល់ច្បាស់ពីធាតុផ្សំសំខាន់ៗនៃព័ត៌មានពិតប្រាកដមានវិជ្ជាជីវៈ និងចៀសវាងការចាញ់បោក ការផ្លុំ ការបំប៉ោងព័ត៌មាន ដែលចុះផ្សាយដោយសារព័ត៌មានមិនច្បាស់ការ គ្មានក្រមសីលធម៌៕

ចង់ដឹងថា តើយុវតីរូបនេះនឹងចែករំលែកចំណេះដឹងអ្វីខ្លះ? សូមចុចទស្សនាវីដេអូនេះដូចតទៅ៖
អត្ថបទ៖ Jacqueli

-
សន្តិសុខសង្គម១៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង