Connect with us

កូវីដ-១៩

ស្លាប់បំបែកកំណត់ត្រារាល់ថ្ងៃទៅហើយ តែតួលេខរបស់ឥណ្ឌា ខ្ពស់ជាងចំនួនផ្លូវការដល់ទៅ៥ដង​ឯណោះ ព្រោះខ្លះស្លាប់តាមផ្លូវ ខ្លះស្លាប់នៅផ្ទះ

បានផុស

នៅ

ករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងយ៉ាងខ្លាំងដោយមានអ្នកស្លាប់ថ្មីចំនួន ៣,៦៤៥នាក់ ដែលធ្វើឲ្យតួលេខអ្នកស្លាប់សរុបកើនលើស២០០,០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានព្រមានថា តួលេខផ្លូវការគឺខ្ពស់ជាងនេះឆ្ងាយណាស់ ព្រោះការស្លាប់រហូតដល់ទៅ៨០ភាគរយនៅក្នុងប្រទេសឥណ្ឌា មិនត្រូវបានចុះបញ្ជីជាផ្លូវការនោះទេ។

មានអ្នកជំងឺហូរហៀរពេញមន្ទីរពេទ្យ ហើយប្រព័ន្ធសុខាភិបាលឥណ្ឌាកំពុងឈានទៅរកការដួលរលំ ដោយមិនមានឃើញសញ្ញានៃទីបញ្ចប់ចំពោះវិបត្តិនេះឡើយ។

អ្នកសារព័ត៌មានឥណ្ឌានៅកន្លែងបូជាសពបានលើកឡើងថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចកើនលើសតួលេខផ្លូវការឆ្ងាយណាស់ ដោយសារតែការមិនរាប់បញ្ចូលរបស់មន្ត្រី, កង្វះនៃការធ្វើតេស្ត, ការស្លាប់របស់អ្នកជំងឺខ្លះមិនអាចត្រូវបានបញ្ជាក់ ហើយអ្នកជំងឺខ្លះត្រូវបានទុកឲ្យស្លាប់នៅតាមផ្លូវឬនៅផ្ទះ។

កាសែត The Times of India បានរាយការណ៍ថា កន្លែងបូជាសពមួយនៅទីក្រុង Bangalore បានកត់ត្រាពីការបូជាសពជនរងគ្រោះកូវីដចំនួន៣,១០៤នាក់ ក្នុងអំឡុងខែមីនាដល់ខែមេសា ​ប៉ុន្តែតួលេខផ្លូវការរបស់រដ្ឋាភិបាលសម្រាប់ទីក្រុងនេះ គឺមានអ្នកស្លាប់ត្រឹម១,៤២២នាក់ប៉ុណ្ណោះ។

ការស៊ើបអង្កេតមួយផ្សេងទៀតដោយទូរទស្សន៍ NDTV បានរកឃើញថា ឈាបនដ្ឋាននៅទីក្រុង ដែលី បានកត់ត្រានូវការបូជាសពចំនួន ៣,៩០៩នាក់កាលពីសប្តាហ៍មុន ខណៈតួលេខផ្លូវការមានត្រឹមតែ ១,៩៣៨នាក់ប៉ុណ្ណោះ។

លោក Bhramar Mukherjee អ្នកជំនាញខាងរោគសាស្ត្រនៃសកលវិទ្យាល័យ Michigan បានប្រាប់កាសែត New York Times ថា ការសិក្សារបស់គាត់បង្ហាញថា ចំនួនអ្នកស្លាប់នៅឥណ្ឌាគឺអាចខ្ពស់ជាងតួលេខផ្លូវការ រហូតដល់ទៅប្រាំដងឯណោះ។

កង្វះខាតការធ្វើតេស្តធ្វើឲ្យតួលេខមិនច្បាស់លាស់ ខណៈកាសែត Telegraph បានរាយការណ៍ថា រដ្ឋមួយចំនួនមិនបានចុះបញ្ជីការស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ ប្រសិនបើមិនមានភស្តុតាងត្រឹមត្រូវដែលរួមចំណែកដល់ការស្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ខ្លោចចិត្ត! គ្មានឡានពេទ្យ ម្តាយដឹកសពកូនតាមកង់បី រីឯប្តីលីសពប្រពន្ធដើរជាង៣គីឡូយកទៅបញ្ចុះ នេះជាសោកនាដកម្មកូវីដនៅឥណ្ឌា!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម