កូវីដ-១៩
គួរឱ្យអាសូរ ក្រុមយុវជនសកម្មការងារ៤នាក់នៅសាលាសង្កាត់ស្ទឹងមានជ័យឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ៖ ពិតជាគួរឱ្យអាសូរដល់យុវជន និងយុវនារីចំនួន៤នាក់ដែលបម្រើការងារក្នុងសាលាសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ-១៩។
តាមសេចក្តីរាយការណ៍ពីលោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានឱ្យ កម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃទី២៩ ខែមេសា នេះថា ក្រុមយុវជន និងនារីចំនួន៤នាក់ ក្នុងនោះមាននារី២នាក់ បានឆ្លងជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។
លោកចៅសង្កាត់បានបន្តថា ក្រុមយុវជនទាំង៤នាក់ដែលឆ្លងជំងឺកូវីដ-១៩ នេះគឺជាក្រុមការងារដ៏សកម្មទាំងការងាររដ្ឋបាល និងការងារសង្គម។ ហើយក្នុងកំឡុងពេលដែលមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ កំពុងកើតជំងឺឆ្លងជំងឺកូវីដ-១៩ ពួកគាត់បានចូលរួមធ្វើការងារមនុស្សធម៌ ដោយនាំយកអំណោយរបស់សម្តេចតេជោ ផ្តល់ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ។
ឥឡូវបែរឆ្លងជំងឺកូវីដ-១៩ ថែមទៀត ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថាក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ កំពុងស្ថិតក្នុងតំបន់ក្រហមជាមួយនឹងសង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ និងសង្កាត់បឹងទំពន់ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់