កូវីដ-១៩
កម្លាំងអាវុធហត្ថរាជធានីចូលរួមយ៉ាងម៉ឺម៉ាត់តែទន់ភ្លន់អនុវត្តវិធានការបិទខ្ទប់(lockdowns)ជាមួយមហាជនដើម្បីបញ្ចប់ព្រឹត្តិការណ៍២០គុម្ភៈ
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងមុឺងម៉ាត់តែទន់ភ្លន់បំផុតដោយសហការអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល តាមរយៈការចូលរួមត្រួតពិនិត្យ តាមគោលដៅបិទខ្ទប់ ការការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) និង ល្បាតត្រួតពិនិត្យការធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅពង្រឹងការអនុវត្តបញ្ចប់ព្រឹត្តិការណ៍២០គុម្ភៈឲ្យបានជោគជ័យ។

មន្ត្រីអាវុធហត្ថរាជធានីបានបញ្ចាក់ថា ការងារចំពោះមុខរាល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវត្រូវមានលិខិតអនុញ្ញាតតាមការកំណត់ដែលមានចែងក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងករណីមានការបំពាននោះកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ នឹងធ្វើការឃាត់ខ្លួនអនុត្តទៅតាមវិធានការច្បាប់មិនលើកលែងដាច់ខាត។ ជាមួយនេះដែរកម្លាំងអាវុធហត្ថបន្តផ្សព្វផ្សាយវិធានការណ៍របស់រាជរដ្ឋាភិបាលឲ្យមហាជនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំជាប្រចាំដើម្បីបញ្ចប់ព្រឹត្តិការណ៍២០គុម្ភៈឲ្យបានជាស្ថាពរ។

ព្រមជាមួយបេសកកម្មអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏មានមនោសញ្ចេតនា ធ្វើការផ្តល់ម៉ាស និងថវិកាខ្លះជូនដល់ លោកតាធាក់ស៊ីក្លូ អ្នករត់កង់បី អ្នកដំណើរខ្វះខាតជាដើមខណៈកម្លាំងអាវុធហត្ថចុះល្បាត តាមដងផ្លូវ៕
អត្ថបទ ៖ វិមាន











-
សន្តិសុខសង្គម១៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល