កូវីដ-១៩
រវល់តែគិតពីឥណ្ឌា ងាកទៅប្រេស៊ីលឯណោះវិញ អ្នកស្លាប់ដោយសារកូវីដកើនលើស ៤០០,០០០នាក់បាត់ទៅហើយ
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនលើស ៤០ម៉ឺននាក់ហើយនៅក្នុងប្រទេសប្រេស៊ីល ដែលនេះជាចំនួនខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក។

មានអ្នកស្លាប់ចំនួន ៣,០០១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បន្ទាប់ពីកម្រិតខ្ពស់បំផុតឈានដល់ទៅជាង ៤,០០០នាក់កាលពីដើមខែមេសា។
ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់និងករណីឆ្លងជាមធ្យមរយៈពេល១៤ថ្ងៃ នៅតែមានកម្រិតខ្ពស់ ប៉ុន្តែត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះបន្តិច។

អត្រានៃអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់គឺនៅតែមាន ឬលើស៩០ភាគរយនៅក្នុងរដ្ឋជាងមួយភាគបី។ នេះបើយោងតាមវិទ្យាស្ថានសុខភាព Fiocruz។
ប្រទេសប្រេស៊ីលបានកត់ត្រាការស្លាប់ចំនួន១០០,០០០នាក់ ក្នុងរយៈពេលត្រឹមតែ៣៧ថ្ងៃចន្លោះខែមីនាដល់ខែមេសា ដែលជាខែដ៏អាក្រក់បំផុតនៅក្នុងប្រទេសនេះ។ មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានចំនួនអ្នកស្លាប់ខ្ពស់ជាងនេះ។

ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងជាង១៤.៥លានករណីហើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់