កូវីដ-១៩
ធ្លាប់មានប្រវត្តិប្រតិកម្មអាឡ័កស៊ី គួរទៅចាក់វ៉ាក់សាំងកូវីដ-១៩ អត់?
វ៉ាក់សាំងកូវីដ ១៩ មិនមែនមនុស្សគ្រប់វ័យ ឬគ្រប់ស្ថានភាពអាចចាក់បាននោះទេ ក្នុងលក្ខខណ្ឌខ្លះយើងមិនអាចចាក់វ៉ាក់សាំងនេះបានទេ។ ចុះចំពោះអ្នកដែលមានប្រតិកម្មអាឡ័កស៊ីអាចចាក់វ៉ាក់សាំងកូវីដ ១៩ បានទេ?

ឆ្លើយចម្ងល់នេះ អង្គការ UNICEF បានពន្យល់ថា ចំពោះអ្នកដែលធ្លាប់មានប្រវត្តិប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ (ឧទាហរណ៍ ប្រតិកម្មថ្នាំ (anaphylaxis) ជាដើម) ជាមួយនឹងសារធាតុផ្សំណាមួយដែលប្រើប្រាស់នៅក្នុងការផលិតវ៉ាក់សាំងនេះ មានន័យថាបុគ្គលនោះមិនគួរចាក់វ៉ាក់សាំង ដែលមានផ្ទុកសារធាតុផ្សំនេះឡើយ។ នេះមានន័យថា បុគ្គលទាំងនេះ មិនគួរទៅទទួលវ៉ាក់សាំងនេះឡើយ។

សម្រាប់អ្នកធ្លាប់មានប្រវត្តិប្រតិកម្មថ្នាំ គួរមានការវាយតម្លៃហានិភ័យ ដើម្បីកំណត់ប្រភេទ និងកម្រិតធ្ងន់ធ្ងរនៃប្រតិកម្មដែលត្រូវបានរាយការណ៍ថាធ្លាប់កើតឡើងកន្លងមក និងលើភាពអាចជឿទុកចិត្តបាននៃព័ត៌មាននេះ។
បុគ្គលទាំងនេះអាចនៅតែទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប៉ុន្តែគួរមានការប្រឹក្សាយោបល់ជាមុនសិនអំពីហានិភ័យ នៃការកើតមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរដោយគេពុំបានដឹងជាមុន និងត្រូវថ្លឹងថ្លែងរវាងហានិភ័យនេះ ជាមួយនឹងអត្ថប្រយោជន៍ដែលទទួលបានពីវ៉ាក់សាំង។

អ្វីដែលសំខាន់ ក្រោយពេលចាក់វ៉ាក់សាំងរួច គួរមានការមានការសង្កេតមើលបុគ្គលទាំងនេះ រយៈពេល ៣០ នាទី៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ក្រុមមនុស្ស៣ប្រភេទដែលមិនគួរចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ កត់សម្គាល់ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ និងកូវីដបំប្លែងខ្លួនថ្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ