កូវីដ-១៩
ហានិភ័យណាស់! អ្នកជក់បារីពេលកំពុងផ្ទុកកូវីដកាន់តែប្រឈមខ្ពស់នៃរោគសញ្ញាធ្ងន់ធ្ងរ
ទំព័រហ្វេសប៊ុករបស់ Mhorwen (វេជ្ជបណ្ឌិតទទួលបន្ទុក) បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា អ្នកផ្ទុកជំងឺកូវីដ ១៩ ដែលញៀននឹងការជក់បារីខ្លាំងមិនអាចផ្ដាច់បាន ងាយវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ បើធៀបទៅអ្នកមិនជក់បារីសោះតែម្ដង។
ការផ្សព្វផ្សាយនេះបានពន្យល់ថា អ្នកជក់បារីអាចវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ព្រោះកូវីដ ១៩ គឺជាជំងឺផ្លូវដង្ហើម ហើយសួតរបស់អ្នកជក់បារីមិនមានសុខភាពល្អឬរឹងមាំនោះទេ។
ទំព័រដដែលបាននិយាយបន្ថែមទៀតថា “ មានការប៉ាន់ស្មានថាបុរសច្រើនជាងស្ត្រីបានស្លាប់ក្នុងរលកដំបូងនៃកូវីដ ដែលបានកើតឡើងនៅប្រទេសចិន ដោយសារបុរសជនជាតិចិននិយមជក់បារីខ្លាំងក្លា” ។
អ្នកជំងឺដែលញៀននឹងការជក់បារីអាចវិវត្តទៅជាកំណកឈាម ហើយភាគច្រើននៃពួកគេកំពុងព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ។ ដូច្នេះអ្នកជំងឺកូវីដ ១៩ ដែលជក់បារីត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ស្រដៀងជាមួយអ្នកដែលធាត់ទឹកនោមផ្អែមនិងជំងឺផ្លូវដង្ហើមដទៃទៀត ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖nationthailand
ចុចអាន៖សួតអ្នកកើតជំងឺកូវីដ-១៩ និងសួតអ្នកជក់បារី ខុសគ្នាខ្លាំងកម្រិតណា?
ចុចអាន៖កូវីដកំពុងរីករាលដាលខ្លាំង ប្រុសៗគួរផ្ដាច់បារីក្នុងពេលនេះល្អបំផុត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ