Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​បិទ​ខ្ទប់​ភូមិ​ដីដុះ​ជា​បណ្តោះអាសន្ន​ក្រោយ​រកឃើញ​វិជ្ជមានកូ​វីដ​១៩​ចំនួន​៣​នាក់​

បានផុស

នៅ

រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​បានប្រកាស​បិទ​ខ្ទប់​ភូមិ​ដីដុះ​ ឃុំ​ប៉ើស​២ ​ស្រុក​ក្រូចឆ្មារ ​ជា​បណ្តោះ​អាសន្ន ក្រោយ​រកឃើញ​អ្នកភូមិ​មាន​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៣​នាក់​រួចមក​។​

អ្នកជំងឺ​ទាំង​៣​នាក់​នោះ​មាន ១ឈ្មោះ តាំង​ ឃាង​ ភេទ​ប្រុស​ អាយុ​៥៨​ ២ឈ្មោះ ​តាំង ​ប៊ូ​ទ្រី ​ភេទ​ប្រុស​អាយុ៣០​ឆ្នាំ ​និង៣​ឈ្មោះ​ តាំង ​ជី​ហៀ​ង ​ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​ ដែល​អ្នក​ទាំង​៣​រស់នៅ​ភូមិ​ដីដុះ​ ឃុំ​ប៉ើ​ស​២ ​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ ​ដែល​បាន​រកឃើញ​វិជ្ជមាន​កាលពី​ថ្ងៃទី​២៩ ខែ​មេសា​ឆ្នាំ​២០២១​។​

លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ថា​«​ត្រូវបាន​បិទ​ខ្ទប់​ជាប​ណ្ដោះ​អាសន្ន​ក្នុង​ទីតាំង​ភូមិ​ដីដុះ​ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ ​ខេត្ត​ត្បូងឃ្មុំ​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​កូ​វីដ​១៩ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ ចាប់ពី​ថ្ងៃទី​២៩​ ខែមេសា ​ឆ្នាំ​២០២១​រហូតដល់​មាន​សេចក្តី​ជូន​ដំណឹ​ង​ជាថ្មី​»​។​

លោក​អភិបាលខេត្ត​បាន​បន្តថា​ ការបិទ​ខ្ទប់​នេះត្រូវបាន​លើកលែង​ក្នុងករណី​ចាំបាច់ដូចជា​ ការធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​លក់​ម្ហូបអាហារ​ ឬ​គ្រឿងឧបភោគ​បរិភោគ​ និងសម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ការធ្វើដំណើរ​ដោយមាន​បញ្ហា​សុខភាព​បន្ទាន់ ដោយ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សម​ត្ថ​កិច្ច​។​ការធ្វើដំណើរ​ទៅ​បង្ហាញខ្លួន​ឱ្យ​មន្ត្រី​សុខាភិបាល​ធ្វើ​ការយក​សំណាក​ទៅ​វិភាគរកកូ​វីដ​១៩​ និង​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ​តាម​ការកំណត់​។​

ការធ្វើដំណើរ​រប​ស់បុគ្គលិ​ក​ពេទ្យ​រដ្ឋ​ និង​ឯកជន​មន្ត្រីរាជការ​ក្រុម​ពន្លត់​អគ្គិភ័យ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ដើម្បី​បំពេញបេសកកម្ម​ការធ្វើ​ដំណើរ​ដោយមាន​មូល​ហេតុ​ចាំបាច់​ និង​បន្ទាន់​ផ្សេង​ទៀត​ដែលមាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ បុគ្គល​ ឬ​នីតិបុគ្គល​ទាំងឡាយណា​ដែល​មិន​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​និង​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ស្របតាម​វិធានការ​កំណត់​ក្នុង​ច្បាប់​ស្ដីពី​វិធានការ​ទប់​ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​និង​ជំងឺឆ្លង​កាច​សាហាវ ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​៕​

អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម