កូវីដ-១៩
ចាក់វ៉ាក់សាំងលើកទី២រួច ពេជ្រ សោភា អំពាវនាវទៅប្រជាពលរដ្ឋ
ភ្នំពេញ៖ តារាចម្រៀងអ្នកនាង ពេជ្រ សោភា បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ លើកទី២រួចរាល់ហើយនោះ នាងបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរត្រូវមានការប្រុងប្រយ័ ត្នខ្ពស់ និងអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ថា នាងបានចាក់វ៉ាក់សាំងលើកទីមួយ និងលើកទីពីររួចរាល់ហើយ សូមបងប្អូនចូលរួមគោរពតាមកាណែនាំរបស់ក្រសួងសុខាភិបាល។ នាងបន្តថា ទោះបីចាក់រួចហើយក៏នៅ តែបន្តការពារខ្លួនថែមទៀត ហើយសូមកុំមើលស្រាលកូវិត-១៩ ឱ្យសោះ។
ដោយឡែកកាលពីថ្មីៗកន្លងទៅនេះ ពេជ្រ សោភា ក៏បានថ្លែងសារអំពាវនាវដែរថា Covid-19អាចនឹងស្ងប់ស្ងាត់ផ្តើមចេញពីការការពាររបស់ពួកយើង និងការរួមសហការពីគ្រួសាររបស់ពួកយើង។ ហើយក្នុងប្រទេសកម្ពុជាក៏ត្រូវការការសហការពីប្រជាពលរដ្ឋទូទាំងប្រទេសដូចគ្នា។

តារាចម្រៀង ពេជ្រ សោភា បាននិយាយបន្តទៀតថា ផ្តាច់ការជួបជុំគ្នាពេលខ្លី ប្រសើរជាងខានជួបគ្នាមួយជីវិត។ សូមបងប្អូនចូលរួមការពារ និងអនុវត្តទាំងអស់គ្នា ៣កុំ ៣កាពារ។
គួរបញ្ជាក់ថា អ្នកនាង ពេជ្រ សោភា បានអះអាងថា អាសយដ្ឋាននាងកំពុងរស់នៅគឺស្ថិតនៅតំបន់ពណ៌លឿង៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?