កូវីដ-១៩
គ្រូបង្រៀនរដ្ឋនិងឯកជនជាង១០នាក់ហើយ បានឆ្លងជំងឺកូវីដ១៩
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០មេសានេះថា រហូតមកដល់ពេលនេះ មានគ្រូបង្រៀនរដ្ឋនិងឯកជនប្រមាណជាង១០នាក់ហើយ បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

លោកបានបន្តថា គ្រូបង្រៀនដែលឆ្លងកូវីដ១៩នេះ គឺឆ្លងតាមរយៈក្រុមគ្រួសាររបស់គាត់ផ្ទាល់ព្រោះថា គ្រួសារខ្លះជាអាជីវករលក់ដូរនៅតាមផ្សារ និងខ្លះទៀតជាអ្នករកស៊ីរត់ម៉ូតូកង់បីនិងឆ្លងនៅក្នុងសហគមន៍របស់ពួកគាត់រស់នៅ។ លោកបានបន្តទៀតថា តួលេខនេះ លោកទទួលបានពីរបាយការណ៍ក្រសួងសុខាភិបាលនិងខ្លះទៀត នាយកសាលាមួយចំនួនបានរាយការណ៍មកមន្ទីរដោយសារបច្ចុប្បន្ននេះ សាលារៀនត្រូវបានបិទដែលធ្វើឲ្យមានការពិបាក ក្នុងការទំនាក់ទំនងជាមួយគ្រូៗ។


គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញមានបុគ្គលិកអប់រំចំនួន២៤៦៤៧នាក់ ស្រី១៤៥០៥នាក់ក្នុងនោះមានបុគ្គលិកក្របខ័ណ្ឌរដ្ឋចំនួន១០៥៧៩នាក់ ទទួលបានការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់រួចរាល់ហើយ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ នាយឧត្តមសេនីយ៍ នេត សាវឿន ចេញវិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចនាំជនបរទេសចេញពីតំបន់បិទខ្ទប់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក