Connect with us

កូវីដ-១៩

អ្នក​ចាក់​វ៉ាក់សាំង​រួច គួរ​ទទួលទាន​ភេសជ្ជៈ​សុខភាព​ពីរ​ប្រភេទ​នេះ​ដើម្បី​ជំនួយ​បន្ថែម​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រយុទ្ធ​ប្រឆាំង​កូវីដ

បានផុស

នៅ

​ទាំង​ក្នុង​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រ​សុទ្ធ​តែ​បាន​រាយការណ៍​ពី​ឱសថ​បុរាណ​ពីរ​ប្រភេទ​ ដែល​គ្រប់គ្នា​និយម​ទទួលទាន​ញឹកញាប់ ​តែ​មិនបាន​ដឹង​ពី​ផល​ប្រយោជន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ ព្រមទាំង​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្រោយ​ចាក់​វ៉ាក់សាំង​​រួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CDC ធ្លាប់​បាន​ណែនាំ​ថា ​អ្នក​ទទួល​វ៉ាក់សាំង​កូវីដ​គួរ​តែ​ផឹកទឹក​ឲ្យ​បាន​ច្រើន​ បន្ទាប់​ពី​ចាក់​ថ្នាំ​ឬ​មុន​ចាក់ ​ជា​ពិសេស​ប្រសិន​បើ​មាន​គ្រុន​ក្ដៅ។ ជា​ការ​ល្អ​ប្រសិន​បើ​អ្នក​មិន​សូវ​ចូល​ចិត្ត​ទឹក​ អាច​ងាក​មក​ហូប​តែ​បៃតង​ មិនថា​​ដាក់​ទឹកកក​ឬ​ជាប្រភេទតែ​​ក្ដៅ​។ ការ​ផឹក​ភេសជ្ជៈ​ទាំង​នេះ​គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​រាងកាយ​មាន​ជាតិ​ទឹក​ឡើង​វិញ (ជា​ពិសេស​ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​​រង់ចាំ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច) វា​អាច​ឲ្យ​ខ្លួន​អ្នក​​​ទទួល​បាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។

ជា​ការ​ពិត​តែ​បៃតង​ក៏​ត្រូវ​បាន​គេ​សិក្សា​ឃើញ​ថា ​​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ។ យោង​តាម​ការ​សិក្សា​ឆ្នាំ ២០២០ ដែល​បាន​ចុះផ្សាយ​ក្នុង​ទស្សនាវដ្ដី Frontiers សមាសធាតុ​គីមី​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តែ​បៃតង (ក៏​ដូចជា​សូកូឡា​ខ្មៅ) អាច​ទប់ស្កាត់​មុខងារ​របស់​អង់ស៊ីម​សំខាន់​មួយ​ក្នុង​ចំណោម​វីរុស SARS-CoV-2 ដែល​ជា​មូលហេតុ​នៃ​ជំងឺ​ឆ្លង។ នៅ​ពេល​ដែល​អង់ស៊ីម​នេះ​បាត់បង់​មុខងារ​របស់​វា​ នោះ​វីរុស​មិន​អាច​ចម្លង​និង​រាល​ដាល​ពាស​ពេញ​រាងកាយ​បាន​ទៀត​ទេ។

ការ​ផឹក​តែ​បៃតង​ក៏​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​សុខភាព​ ដ៏​មាន​សក្ដានុពល​ផ្សេង​ទៀត​ផង​ដែរ​ ដោយ​ការ​សិក្សា​បាន​បង្ហាញ​ថា ​វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ពី​ជំងឺ​ទឹកនោមផ្អែម​ ​គាំង​បេះដូង​និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

ដោយឡែក​ចំពោះ​តែ​រមៀត​ ថ្មីៗ​នេះ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មួយ​នៅ Jamaica បាន​ចាប់ផ្ដើម​ផ្ដល់​តែ​រមៀត​ដល់​អ្នក​ជំងឺ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ។ តែ​រមៀត​ត្រូវ​បាន​គេ​ដឹង​ថា​​ជួយ​ទប់ស្កាត់​ការ​ការ​រលាក​ ដែល​ជា​ស្ថានភាព​សរីរវិទ្យា​​ធ្វើ​ឲ្យ​រាងកាយ​ងាយ​រងគ្រោះ​ពី​គ្រោះថ្នាក់​នៃ​វីរុស​ ហើយ​នេះ​ក៏​ជា​មធ្យោបាយ​មួយ​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​បំផុត​សម្រាប់​អ្នក​ទើប​ចាក់​វ៉ាក់សាំង​ឬ​កំពុង​​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ៕

ប្រែសម្រួល៖​ សាង ​ស្រីល័ក្ខ

ប្រភព៖eatthis​ N eatthis

ចុចអាន៖ការសិក្សា​រក​ឃើញ​​ប្រយោជន៍​ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង

ចុចអាន៖ហូប​អាហារ​ប៉ុន្មាន​មុខ​នេះ​សម័យ​កូវីដ អ្នក​កាន់​តែ​មាន​ខែល​ការពារ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ ក៏​ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ចុចអាន៖វេជ្ជបណ្ឌិត​ហាម​ផឹក​ស្រា​ដាច់ខាត​មុន​ចាក់​វ៉ាក់សាំង ហើយ​ត្រូវ​ទទួលទាន​អាហារ​ជីវជាតិ និង​ទឹក​ឲ្យ​គ្រប់គ្រាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម