កូវីដ-១៩
ថ្ងៃនេះ ឥណ្ឌាឆ្លងខ្ពស់បំផុតដល់ជាង៣៨ម៉ឺននាក់ ឯមណ្ឌលវ៉ាក់សាំងបិទអស់នៅ Mumbai
ករណីឆ្លងកូវីដ-១៩ថ្មីនៅក្នុងប្រទេសឥណ្ឌាដែលចេញនារសៀលថ្ងៃសុក្រនេះបានបំបែកកំណត់ត្រាពិភពលោកខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាល។
ទិន្នន័យក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ករណីឆ្លងកូវីដ-១៩ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលបង្ហាញនារសៀលថ្ងៃសុក្រនេះមានចំនួន ៣៨៦ ៤៥២ នាក់។ ចំណែកករណីស្លាប់ថ្មីក៏បានឡើងខ្ពស់បំផុតបំបែកកំណត់ចាស់របស់ខ្លួនដែរគឺមានចំនួន ៣ ៤៩៨នាក់។
ទោះបីជាយាងណា អ្នកជំនាញសុខាភិនបាលជឿថា ចំនួនឆ្លងពិតប្រាកដនៅក្នុងប្រទេសឥណ្ឌាប្រហែលជាខ្ពស់ជាងចំនួនដែលក្រសួងបង្ហាញ៥ទៅ១០ដងឯណោះ។
ស្របពេលជាមួយគ្នាមណ្ឌលចាក់ចាក់វ៉ាក់សាំងទាំងអស់នៅក្នុងទីក្រុងពាណិជ្ជកម្ម Mumbai ត្រូវបានបិទរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃសុក្រ ទី៣០ ខែមេសានេះ ដោយសារខ្វះវ៉ាក់សាំង។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Modi គ្រោងជួបគណៈរដ្ឋមន្ត្រីនាថ្ងៃសុក្រនេះ ខណៈការឆ្លងកូវីដ-១៩បានកំពុងវាយប្រហារប្រព័ន្ធសុខាភិបាល និងបានធ្វើឲ្យប៉ះពាល់យ៉ាងខហលាំងដល់អាជីវកម្ម និង ពាណិជ្ជកម្មធំៗរបស់ប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់