ព័ត៌មានជាតិ
ត្រឹមតែ ៤ថ្ងៃខេត្តបន្ទាយមានជ័យមានករណីឆ្លងកើនឡើងដល់ជាង ២ រយករណីមានទាំងទារកកុមារដែរ
អ្នកឆ្លងកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ បានកើនដល់ ២៤៤ នាក់ត្រឹមតែរយៈពេល ៤ ថ្ងៃ បន្ទាប់ពីផ្ទុះឡើងខ្លាំងនៅថ្ងៃទី ២៤ ខែមេសានៅក្នុងទឹកដីខេត្តជាប់ព្រំដែនកម្ពុជា-ថៃមួយនេះ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣០ ខែមេសានេះ បានប្រាប់ថា ក្រោយផ្ទុះឡើងនូវករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ដែលរកឃើញមុនគេលើជនជាតិឥណ្ឌូនេស៊ី មុខរបបរអ្នកដើរទីផ្សារម្នាក់ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។

លទ្ធផលវិភាគសំណាកបង្ហាញថា អ្នកវិជ្ជមានកូវីដ១៩មានជនជាតិឥណ្ឌូនេស៊ី ចិន ថៃ និងភាគច្រើនគឺជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិសាមគ្គីមានជ័យ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតនិងមួយចំនួនទៀត នៅភូមិសង្កាត់និងឃុំឯទៀតក្នុងខេត្តបន្ទាយមានជ័យក្នុងនោះ។
គិតមកត្រឹមថ្ងៃទី២៩ មេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាក នៅក្រុងប៉ោយប៉ែត ក្នុងព្រឹត្តការណ៍ ឆ្លងសហគមន៍បានចំនួន ២១៤៣ នាក់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៣៥៧ នាក់ រួមជាមួយលទ្ធផល ដែលក្រសួងមិនទាន់ប្រកាស។

រដ្ឋបាលខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និង អ្នកដែលបានប៉ះពាល់ផ្ទាល់ ប្រយោល និងបានប្រាស្រ័យទាក់ទង ជាមួយ អ្នកវិជ្ជមានទាំងអស់ ក្នុងព្រឹត្តការណ៍សហគមន៍នៅក្រុងប៉ោយប៉ែត សូមទៅយកវត្ថុសំណាក រកវីរុសកូវីដ១៩ ឱ្យបានគ្រប់គ្នាកុំបីខាន និង មិនត្រូវធ្វើដំណើេចេញពីផ្ទះករណីមិនចាំបាច់ ដោយគោរពឲ្យបានត្រឹមត្រូវ តាមការណែនាំពីវិធានការណ៍ សុខាភិបាល៕ អត្ថបទ៖វ៉ាន់ ណាង

-
សន្តិសុខសង្គម១៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង