កូវីដ-១៩
ឆ្លងមួយថ្ងៃ ១៥ នាក់ ខេត្តតាកែវកើនអ្នកឆ្លងកូវីដជាង ១០០ នាក់
ខេត្តតាកែវ មានអ្នកឆ្លងថ្មីថ្ងៃនេះ ១៥ នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងទូទាំងខេត្តកើនដល់ចំនួន ១០១ នាក់។ ខេត្តនៅខាងត្បូងរាជធានីភ្នំពេញបានបន្តរកឃើញអ្នកឆ្លងជារៀងរាល់ថ្ងៃ។ នៅស្រុកបាទីដែលជាប់ភូមិសាស្រ្តខេត្តកណ្តាលមានករណីឆ្លងច្រើនជាងគេក្នុងខេត្ត។
អាជ្ញាធរស្រុកបាទី ក៏បានបិទខ្ទប់ភូមិមួយចំនួន បន្ទាប់ពីរកឃើញមានអ្នកឆ្លង។ អាជ្ញាធរបានយកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនបាទី ស្ថិតនៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងអនុវិទ្យាល័យ ត្រគៀត នៅឃុំចំប៉ី ស្រុកបាទី ធ្វើជាមណ្ឌលចត្តាឡីស័ក។
គួរបញ្ជាក់ថា ថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសតួលេខអ្នកឆ្លងថ្មីចំនួន ៧៦១ នាក់ទៀត និងជាសះស្បើយ ១៦៦ នាក់។ ក្នុងនោះការឆ្លងក្នុងសហគមន៍ចំនួន ៧៦០ នាក់ និងអ្នកដំណើរពីបរទេស ០១ នាក់។
ខេត្តក្រុងដែលរកឃើញករណីឆ្លងថ្មីរួមមាន៖
-ខេត្តកំពង់ធំ ០១ នាក់
-ខេត្តកោះកុង ០១ នាក់
-ខេត្តព្រៃវែង ០៣ នាក់
-ខេត្តត្បួងឃ្មុំ ០៥ នាក់
-ខេត្តកំពង់ចាម ០៦ នាក់
-ខេត្តកំពង់ស្ពឺ ១៣ នាក់
-ខេត្តតាកែវ ១៥ នាក់
-ខេត្តសៀមរាប ១៤ នាក់
-ខេត្តបន្ទាយមានជ័យ ៦៧ នាក់
-ខេត្តព្រះសីហនុ ៨៣ នាក់
-ខេត្តកណ្តាល ១៤៤ នាក់
-រាជធានីភ្នំពេញ ៤០៨ នាក់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ