កូវីដ-១៩
បិទទាំងផ្សារ រួមទាំងដាក់ភូមិចំនួន ៤ នៅបែកចាន ជាតំបន់ក្រហម
រដ្ឋបាលខេត្តកណ្ដាល បានដាក់ភូមិចំនួន៤ នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ជាតំបន់ក្រហមដែលត្រូវបិទខ្ទប់មិនឲ្យចេញចូលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថា ភូមិចំនួន៤ដែលជាតំបន់ក្រហមនោះរួមមាន ភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្ពើមនៅក្នុងឃុំបែកចាន ។
ក្រៅពីនេះរដ្ឋបាលខេត្តបានកំណត់ភូមិចំនួន៣ជាតំបន់លឿងទុំ រួមមានភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតព្រៃនៅក្នុង ឃុំបែកចាន និងកំណត់ភូមិព្រៃពពាល នៅឃុំពើក ស្រុកអង្គស្នួលជាតំបន់លឿង។
បើតាមរដ្ឋបាលខេត្តការបិទខ្ទប់តំបន់ទាំងនោះ មានរយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១ខាងមុខនេះ។
ការសម្រេចបិទខ្ទប់នេះដោយសារនៅក្នុងឃុំបែកចាន មានការឆ្លងរាល់ដាលជំងឺកូវីដ១៩កើនឡើងជាបន្តបន្ទាប់ ពិសេសទៅលើកម្មករកម្មការិនី បម្រើការងារនៅតាមរោងចក្រនៅក្នុងស្រុកអង្គស្នួល។
ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្តកណ្តាល សម្រេចផ្អាកដំណើរការអាជីវកម្មផ្សារបែកចានរយះពេល២សប្តាហ៍គិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី ១២ ឧសភា ឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន