កូវីដ-១៩
២៤ម៉ោងចុងក្រោយ ថៃស្លាប់ច្រើនបំផុតដល់២១នាក់ពីកូវីដ-១៩
ប្រទេសថៃបានបង្ហាញករណីស្លាប់ដោយកូវីដ-១៩ច្រើនបំផុតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃបានបង្ហាញថា ករណីស្លាប់ដោយកូវីដ-១៩ត្រឹមមួយថ្ងៃចុងក្រោយដែលទិន្នន័យបង្ហាញនៅព្រឹកថ្ងៃសៅរ៍នេះមានចំនួន២១នាក់ដែលជាចំនួនកំណត់ត្រាថ្មីរបស់ខ្លួន។
ដោយឡែកចំពោះករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលបានបង្ហាញថា មានចំនួន ១៨៩១នាក់ ដែលសរុបអ្នកឆ្លងទាំងអស់ឡើងដល់ ៦៧ ០៤៤នាក់ ចាប់តាំងពីកូវីដ-១៩រាតត្បាតមក ខណៈអ្នកស្លាប់សរុបមានចំនួន ២២៤នាក់។
ថៃបានទទួលរងការផ្ទុះកូវីដ-១៩លើកទី៣ដ៏អាក្រក់ បន្ទាប់់ពីការគ្រប់គ្រងបានល្អកាលពីឆ្នាំមុន។ ការផ្ទុះឆ្លងលើកទី៣នេះមានទាំងវីរុសបំប្លែងថ្មី B.1.1.7។
កម្មវិធីចាក់វ៉ាក់សាំងនៅប្រទេសថៃមានការយឹតយ៉ាវបណ្តាលឲ្យប្រជាជនមានការខកចិត្តដោយវ៉ាក់សាំង Sinovac មកពីចិនចំនួន ២.៥លានដូស ប៉ុន្តែចាក់ដល់មនុស្សដែលនៅជួរមុខ និងអ្នកងាយឆ្លងបំផុតប៉ុណ្ណោះ។ ប្រទេសនេះមានផែនការចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យបាន៧០%នៅបំណាច់ឆ្នាំនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត