កូវីដ-១៩
ឥណ្ឌា ក្លាយជាប្រទេសទី១លើលោក មួយថ្ងៃមានអ្នកឆ្លងកូវីដលើស ៤០ម៉ឺនករណី
ប្រទេសឥណ្ឌានៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០១,៩៩៣ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
វាជាលើកទី១ហើយ ដែលប្រទេសនេះបានកត់ត្រាការឆ្លងលើស ៤០ម៉ឺនករណីក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។
ចំនួននេះបាននាំឲ្យករណីសរុបនៃជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា កើនឡើងដល់ជាង១៩លានករណីចាប់តាំងពីរោគរាតត្បាត ផ្ទុះឡើង ហើយវាជាថ្ងៃទី១០ជាប់ៗគ្នា ដែលឥណ្ឌាមានការឆ្លងលើស៣០ម៉ឺនករណី។
ឥណ្ឌា ក៏បានក្លាយជាប្រទេសទី១លើពិភពលោកផងដែរ ដែលបានកត់ត្រាការឆ្លងលើស៤០ម៉ឺនករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។
ប្រទេសឥណ្ឌាក៏បានរាយការណ៍អំពីការស្លាប់ដោយសារកូវីដចំនួន ៣,៥២៣នាក់ផងដែរ ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២១១,៨៥៣នាក់។ វាជាថ្ងៃទីបួនជាប់ៗគ្នា ដែលចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលើស ៣,០០០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ជើងហោះហើរអន្ដរជាតិទាំងទៅ និងមកពី ឥណ្ឌា បន្តផ្អាករហូតដល់ចុងខែក្រោយ តែលើកលែងប្រតិបត្តិការដឹកជំនួយ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់