កូវីដ-១៩
អ្នកកំពង់ស្ពឺ១៣នាក់វិជ្ជមានកូវីដ-១៩ ភាគច្រើនជាកម្មកររោងចក្រពីខេត្តកណ្ដាល
កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសេចក្តីជូនដំណឹង ស្តីពីការរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ១៣រូបបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ដែលភាគច្រើនជាកម្មករធ្វើការនៅរោងចក្រ ម៉ាស័រ & ហ្រ្វែង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងនោះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ទាំង១៣នាក់ និងសូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយបុគ្គលខាងលើ សូមដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់នៅមន្ទីរពេទ្យបង្អែក។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ថ្មី ទាង១៣នាក់ខាងលើ មានទារកទើបតែអាយុ ១ខែម្នាក់ក៏ឆ្លងពីមីងជាអ្នកភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង។
តាមស្ថិតិបមឋខេត្តកំពង់ស្ពឺ មានអ្នកឆ្លងកូវីដ-១៩ កើនដល់ ៣៧នាក់ ស្រី២៥នាក់ និងអ្នកមកថែក្មេង ០៤នាក់ទៀត ដែលពួកគាត់សុទ្ធតែត្រូវប្រឈមខ្ពស់បំផុត។ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ មកពីស្រុកសំរោងទង១១នាក់ ភ្នំស្រួច៣នាក់ ឧដុង្គ១៥នាក់ ឱរ៉ាល់៤នាក់ គងពិសី០១នាក់ បសេដ្ឋ០២នាក់ និងថ្ពង០១នាក់។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ជាប្រចាំ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។
អត្ថបទ៖ ភួង រដ្ឋា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់