Connect with us

កូវីដ-១៩

មកកៀកហើយ! ទីបំផុត វីរុសកូវីដបំប្លែងខ្លួនឥណ្ឌា ចូលដល់ វៀតណាម

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា អ្នកជំនាញឥណ្ឌាចំនួន៤នាក់ និងបុរសជនជាតិវៀតណាមម្នាក់ ដែលធ្វើការនៅសណ្ឋាគារមួយ ត្រូវបានរកឃើញ ឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា។

លទ្ធផលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ បន្ទាប់ពីការពិនិត្យសំណាកអ្នកជំងឺ ដោយវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាត។ វីរុសកូវីដបំបែ្លងខ្លួនឥណ្ឌា B.1.167 គឺជាវីរុសបំប្លែងខ្លួនទ្វេដង ដែលត្រូវបានកត់ត្រាជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។

បុរសជនជាតិវៀតណាម គឺជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារ Nhu Nguyet 2 ក្នុងខេត្ត Yen Bai ភាគខាងជើង។ បុរសវ័យ៦៣ឆ្នាំរូបនេះ បានទាក់ទងជាមួយក្រុមអ្នកជំនាញឥណ្ឌា នៅពេលពួកគេមកសណ្ឋាគារកាលពីថ្ងៃទី១៨ខែមេសា ដើម្បីធ្វើចត្តាឡីស័ក។ ក្នុងចំណោមជនជាតិឥណ្ឌាចំនួន១១នាក់ មាន៤នាក់ត្រូវបានបញ្ជាក់ថាឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួន។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុស B.1.617 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែធ្នូ។ 

វាត្រូវបានគេស្គាល់ថា ជាវីរុសដែលឆ្លងកាន់តែសាហាវនិងមានភាពធន់នឹងវ៉ាក់សាំងនាពេលបច្ចុប្បន្ន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម រកឃើញករណីឆ្លង កូវីដ ក្នុងសហគមន៍លើកដំបូង ក្រោយស្ងប់ស្ងាត់ជាងមួយខែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់

អគ្គិភ័យ
ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះផ្សាររុង​កឿ​ ក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ទីបំផុត អ៊ុយក្រែនព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ​ខណៈ ហ្សេលេនស្គី នឹងទៅវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ច​ព្រមព្រៀង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ថាក់ស៊ីន​​​ប៉ុងប៉ង​ស្តារ​សន្តិភាព​​នៅ​ភាគខាងត្បូង​ប្រទេស​ដែលធ្លាប់​បះបោ​រទាមទារបំបែកខ្លួន​​

Sokha Hotels

ព័ត៌មានពេញនិយម