Connect with us

កូវីដ-១៩

ពលរដ្ឋ​បុកទៅ​ចាក់វ៉ាក់សាំងច្រើនពេក មន្រ្តីសុខាភិបាល​ចេញ​សារ​បន្ទាន់មួយ

បានផុស

នៅ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល និងជ​ាប្រធានគណកម្មការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ បាន​ចេញសារ​បន្ទាន់​មួយ ក្រើន​រំលឹកពលរដ្ឋ​ដែល​​សម្រុកចាក់វ៉ាក់សាំង​ចៀសវាង ការ​បុកមក​​បញ្ច្រៀត​គ្នា​នាំ​ហានិភ័យ​នៃការ​ឆ្លងរាលដាល។

ខណ្ឌចំនួន៤នៅតំបន់ក្រហម រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានពលរដ្ឋ​សម្រុក​មកកកុញនៅថ្ងៃ​បើក​​យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅព្រឹកមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវឱ វណ្ណឌីន បាន​ថ្លែង​ឲ្យ​ដឹង​​ថា ក្រុមការងារចាក់វ៉ាក់សាំង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ ដែលអាចចាក់គ្រប់ចំនួនដល់បងប្អូនប្រជាពលរដ្ឋ កម្មករតាមផ្ទះជួល ហើយកុំបារម្ភថាកុំមានការភ័យខ្លាចពីការអស់វ៉ាក់សាំង។ វ៉ាក់សាំង​បានចាត់ចែង​ចាក់​​ដល់​បងប្អូនដែល​មានអាយុ​ចាប់ពី ១៨ ឆ្នាំ​ ដោយមាន​វេន មាន​វេលា ដើម្បីបញ្ចៀស​ការ​កកកុញអាច​បង្ក​ហានិភ័យ​នៃការចម្លងកូវីដ១៩។

លោកជំទាវ​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ដោយ​ព្រមាន​ថា “យើងមក​ទទួល​យក​វ៉ាក់សាំងកូវីដ ១៩ មិនមែន​មកទទួលយកកូវីដ ១៩ នោះទេ។ ហើយ​យើ​ង​ក៏​មិនចង់មកទទួលយកការ​ចម្លង កន្លែងប្រជ្រៀតគ្នានៅ​កន្លែង​ចាក់​នេះ​ដែរ”។

លោកជំទាវលើកឡើង​បន្ត​ថា សូមបងប្អូនមេត្តារក្សា​សណ្តាប់ធ្នាប់ មានវិន័យត្រឹមត្រូវ។ សុខភាព​របស់ប្អូន​បានមកពីការអនុវត្តការពារផ្ទាល់ខ្លួន គ្មានអ្នកណាអាចជំនួស​បានឡើយ។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤នៅរាជធានីភ្នំពេញ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលដល់ពលរដ្ឋជាង ៥០ ម៉ឺននាក់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២១។ បើ​តាមការ​បញ្ជាក់ពីអាជ្ញាធរ ពលរដ្ឋ​ដែលអាច​ចាក់វ៉ាក់សាំងនៅតំបន់ក្រហមនេះបាន លុះត្រាតែមានការរៀបចំលេខរៀងពីអាជ្ញាធរភូមិឬសង្កាត់​ទើបអាចចាក់បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម