កូវីដ-១៩
ស្ត្រីកើតកូវីដនៅប៉ោយប៉ែត សម្រាលកូនបានជោគជ័យ
ស្ត្រីម្នាក់មានវិជ្ជមានជំងឺកូវីដ១៩ នៅក្រុងប៉ោយប៉ែត បានឆ្លងទន្លេបានជោគជ័យ ដោយសារក្រុមគ្រូពេទ្យឆ្មបជួយសម្រាលដោយយកចិត្តទុកដាក់នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមគ្រូពេទ្យជំនាញបានឱ្យដឹងថា ទារកមានទំងន់៣,២ គីឡូ បានកើតដោយជោគជ័យនៅវេលាម៉ោង ៣ រសៀលនេះ ដោយមិនបាច់វះកាត់ ហើយក៏មិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ហានិភ័យនោះទេ។
លោកវេជ្ជបណ្ឌិត ឱក ទីណា ប្រធានមន្ទីររពេទ្យបង្អែក ក្រុងប៉ោយប៉ែត បានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថាស្ត្រីសម្រាលកូនដោយជោគជ័យដែលជាអ្នកជំងឺកូវីដ១៩ នោះមានឈ្មោះ លឹម អន អាយុ២៤ឆ្នាំ ទីលំនៅភូមិក្បាលស្ពាន១ សងសង្កាតប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាក្នុងនាមលោកជាថ្នាក់ដឹកនាំ និង គ្រួសារអ្នកជំងឺ ក៏ដូចប្រជាពលរដ្ឋ សូមសំដែងនូវ ការគោរពកោតសរសើរចំពោះការ តាំងចិត្ត ភាពអង់អាចក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខលះបង់ទាំងផ្លូវកាយផ្លូវចិត្ត ក្នុងការបម្រើសេវាសុខភាព និងសង្គ្រោះ ជូនប្រជាពលរដ្ឋរបស់យើងក្នុងសម័យកើតកូវីដ១៩នេះ៕
អត្ថបទ៖វ៉ាន់ ណាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់