កូវីដ-១៩
ក្រសួងសុខាភិបាលពិចារណារកទីតាំងបន្ថែមសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល
ក្រសួងសុខាភិបាល កំពុងពិចារណាស្វែងរក ទីតាំងបន្ថែមទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ដែលមានស្ថានភាពកម្រិតស្រាល បន្ទាប់ពីមានអ្នកជំងឺកូវីដ១៩ ចំនួន១៦៤៤ នាក់កំពុងរង់ចាំកន្លែងសម្រាកព្យាបាល។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលបានថ្លែងថា គម្រោងបង្កើនមណ្ឌលព្យាបាលអ្នកជំងឺកូវីដស្រាលៗនេះដោយសារចំនួនអ្នកជំងឺដែលឆ្លងថ្មីពីមួយថ្ងៃទៅមួយថ្ងៃចេះតែកើនឡើងរាប់រយនាក់ដែលធ្វើឲ្យកន្លែងសម្រាកព្យាបាលមានការខ្វះខាតតម្រូវឲ្យអ្នកជំងឺដែលរកឃើញថ្មីត្រូវរង់ចាំអ្នកជំងឺជាសះស្បើយចេញសិនទើបអាចដឹកពួកគាត់ចូលព្យាបាលជាបន្តបន្ទាប់។
លោកបានបន្តទៀតថាបច្ចុប្បន្ននេះក្រសួងមានទីតាំងសម្រាប់ព្យាបាលទាំងអស់ចំនួន១៣កន្លែងក្នុងនោះមាន១១កន្លែងសម្រាប់ព្យាបាលជំងឺកូវីដ១៩ស្រលៗសរុបប្រមាណ៧ទៅ៨ពាន់គ្រែរួមមានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន មណ្ឌលព្យាបាលចាក់អង្រែ សណ្ឋាគារហ្រ្គេតឌុក មន្ទីរពេទ្យកុមារជាតិ មណ្ឌលព្យាបាលវិទ្យាល័យជាស៊ីមសាមគ្គី មណ្ឌលព្យាបាលអនុវិទ្យាល័យពោធិ៍ចិនតុង មណ្ឌលកោះពេជ្រ មណ្ឌលព្យាបាលសែនសុខ១ មណ្ឌលព្យាបាលសែនសុខ២ មណ្ឌលព្យាបាលម៉ូឌែន២និងពហុកីឡដ្ឋានអូរឡាំពិកដែលនឹងដាក់ដំណើរការនាពេលឆាប់ៗខាងមុខនេះ។
លោកបានបញ្ជាក់ថាសម្រាប់អ្នកជំងឺកូវីដ១៩ដែលធ្ងន់ធ្ងរក្រសួងបានត្រៀមមន្ទីរពេទ្យចំនួន២គឺមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងមន្ទីរពេទ្យហ្លួងម៉ែសម្រាប់ជួយសង្គ្រោះនិងព្យាបាល។ ដោយសារមណ្ឌលព្យាបាលមានច្រើនក្រសួងបានឲ្យមន្ទីរសុខាភិបាលតាមបណ្តាខេត្តបញ្ជួនគ្រូពេទ្យមកជួយ ប៉ុន្តែសម្រាប់មណ្ឌលព្យាបាលជំងឺកូវីដ១៩ស្រាលៗមិនតម្រូវឲ្យមានគ្រូពេទ្យច្រើននោះទេ។
គិតត្រឹមព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នៅកម្ពុជាមានអ្នកឆ្លងឆ្លងជំងឺកូវីដ១៩សរុបចំនួន១៣៧៩០នាក់អ្នកជាសះស្បើយចំនួន៥២០០នាក់អ្នកកំពុងព្យាបាលចំនួន៨៤៨៧នាក់និង អ្នកស្លាប់ចំនួន៩៦នាក់។
ក្នុងនោះមានអ្នកជំងឺចំនួន១៦៤៤នាក់នៅមិនទាន់មានកន្លែងព្យាបាលនៅឡើយទេរួមទាំងអ្នកឆ្លងនៅភ្នំពេញថ្ងៃនេះដែលមានចំនួន៣៣០នាក់ផង៕ អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ