Connect with us

កូវីដ-១៩

អង្គភាពអ្នកនាំពាក្យស្នើបញ្ឈប់ជាបន្ទាន់ការបំផុសព័ត៌មានញុះញង់សង្គម

បានផុស

នៅ

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវការបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាពដែលប្រជាជាតិកំពុងប្រឈមនឹងបញ្ហាជំងឺរាតត្បាតនៃមេរោគកូវីដ-១៩ បណ្ដាលឱ្យមានភាពសោកសៅបំផុតចំពោះការបាត់បង់ជីវិត ប្រជាពលរដ្ឋជាបន្តបន្ទាប់។ ​ការស្នើនេះធ្វើឡើងបន្ទាប់បានសង្កេតឃើញតាមរយៈបណ្ដាញសង្គមមានជនឆ្លៀតឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលក្នុងសង្គមជាតិ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្នើជនទាំងនោះបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនោះ ដ្បិតការផ្សព្វផ្សាយទាំងនោះគឺជាទង្វើវាយប្រហារ និងរំលោភច្បាប់ និងត្រូវផ្ដន្ទាទោសដោយពុំមានការលើកលែង។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់សារជាថ្មីម្ដងទៀតជូនប្រជាពលរដ្ឋដែលមានតម្រូវការ “ស្បៀងអាហារបន្ទាន់ចំពោះមុខ” ជាគោលដៅអាទិភាពសូមទំនាក់ទំនង រដ្ឋបាលរាជធានីភ្នំពេញ Hot Line ១២៩៩ / ០៧៧ ៨៥៦ ៩៦៦ / ០៩៨ ៣៧៩ ៧៧៧ / ០៩៩ ៤២៩ ០៤០​។ ទំនាក់ទំនងក្នុងការទិញម្ហូបអាហារក្រសួងពាណិជ្ជកម្ម៖ ០១២ ៧៦៧ ០៤៣ / ០៨៩ ៣៥៥ ៦៩៦ / ០៦៩ ៥២៤ ៤៩៩ /០១៥ ៨០៥ ៣១៣ /០១៧ ៨៥៥ ០១១ /០១២ ៩១៧ ៧៦០ /០៦៩ ៣៣៦ ៦៦៧/ ០១៧ ៨៨២ ៨៣៨ /០១០ ៤៤៧ ៣២៧ /០១៥ ៩០០ ០២៥ /០១៧ ៦៦៥ ៥៩៥ /០១៧ ៤៩២ ២៥៦/ ០៩២ ៨៦៨ ៦៩៦។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្របសម្រួលការងារទូទៅ ០៩២ ៨៧២ ៣៣៥ / ០១៧ ៩៦៦ ៩៩០/ ០៧០ ៦២៨ ៥៦០។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងអំណរគុណដ៏ជ្រាលជ្រៅគោរពជូនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបាន និងកំពុងចូលរួមយ៉ាងមោះមុត ក្នុងបេសកកម្មប្រកបដោយកិត្តិយស និងឧត្តុងឧត្តមនេះ ជាពិសេសបងប្អូនជនរួមជាតិដែលបានចូលរួមសហការ ប្រកបដោយភាពថ្លៃថ្នូរ និងប្រវត្តិសាស្រ្តដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវការរីករាលដាលមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម