កូវីដ-១៩
ចេញគោលការណ៍ថ្មី បើកឲ្យលក់ដូរម្ហូបអាហារចាំបាច់នៅតំបន់លឿង លឿងទុំ
ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ និងស្ថានភាពអាជីវកម្មជាក់ស្តែង អាជ្ញាធរបានចេញសេចក្តីណែនាំថ្មីការបើកឲ្យដំណើកការសេវាផ្គត់ផ្គង់ទំនិញ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃក្នុងតំបន់ “លឿងទុំ” និង”លឿង” ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
រាល់សកម្មភាពការងារ មុខរបរ អាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃក្នុងតំបន់ “លឿង” និង “លឿងទុំ” បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ អាចធ្វើដំណើរទៅទិញផលិតផលដូចជាបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត និងអាចចាប់ផ្តើមអាជីវកម្ម ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឫលក់ដូរតាមលំនៅដ្ឋានចាប់ពីម៉ោង ០៣ (បី) ទៀបភ្លឺតទៅ និងផ្អាកអាជីវកម្មនៅម៉ោង ២០ (ម្ហៃ) ជាកំហិត។ ការអនុញ្ញាតក៏ត្រូវគោរពតាមការគោលការណ៍វិធានការសុខាភិបាល ៣ កុំ ៣ ការពារ ពាក់ម៉ាស រក្សាគម្លាតជាដើម។
ចំណែកនៅ”តំបន់ក្រហម” នៅតែបិទខ្ទប់ដដែលមិនថាផ្សារ និងទីកន្លែងលក់ម្ហូបអាហារ ត្រូវផ្អាកជាបណ្តោះអាសន្ន៕



-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ