កូវីដ-១៩
ផ្ទុះកូវីដនៅតំបន់បឹងកក់ រកឃើញអ្នកឆ្លង ១២១ នាក់ មានចាស់មានក្មេង រថយន្តពេទ្យបន្តកន្ទុយគ្នា ចុះទៅដឹកទាំងយប់
រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាល បានចេញទៅយកអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១២១នាក់ទាំងយប់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច។
ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានបន្ថែមជាតំបន់ក្រហម ក្រោយមានករណីផ្ទុះឆ្លងរាលដាលលើប្រជាពលរដ្ឋមានទាំងចាស់ទាំងក្មេង។
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ភូមិចំនួន ៤ នៅក្នុងសង្កាត់បឹងកក់ទី ២ និង សង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោកជា «តំបន់ក្រហម» និង «តំបន់លឿងទុំ»។ ភូមិ ១៧ និងភូមិ ២២ នៃសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និង ភូមិ ២៣ នៃសង្កាត់បឹងកក់ទី ២ និងភូមិ ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា «តំបន់ក្រហម»។
សុពលភាពនៃការកំណត់ភូមិសាស្ត្រទាំងនេះជាតំបន់លឿងទុំ និងតំបន់ក្រហម ត្រូវអនុវត្តន៍សម្រាប់រយៈពេល ៦ ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី ៣០ ខែមេសា រហូតដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១។
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច