កូវីដ-១៩
ថយចុះបានមួយថ្ងៃ ភ្នំពេញកម្រើកឡើងវិញថ្ងៃនេះ មានអ្នកឆ្លងថ្មី ៤៥៤ នាក់
ហាក់មានការថយចុះបន្តិចម្សិលមិញនេះ តែតួលេខអ្នកឆ្លងថ្ងៃនេះបានហក់ឡើងវិញសម្រាប់រាជធានីភ្នំពេញ។ នៅតែឈរលើគេលើចំនួនអ្នកឆ្លងសរុបមានចំនួន ៤៥៤ នាក់ ប្រៀបធៀបតួលេខម្សិលមិញនេះមានត្រឹមតែ៣៣១ នាក់ប៉ុណ្ណោះ ខណៈទីក្រុងនេះនៅបន្តបិទខ្ទប់នៅឡើយ។

កាលពីយប់មិញនេះមានការឆ្លងដ៏ធ្ងន់ធ្ងរមួយ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ អ្នកភូមិចំនួន ១២១នាក់ ត្រូវបានតេស្តរកឃើញវិជ្ជមានកូវីដ ១៩ ហើយរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាល បានចេញទៅយកទាំងយប់។
រដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដនៅតំបន់ក្រហមពីថ្ងៃ ០១ ឧសភា ក្នុងខណ្ឌចំនួន ៤ នៅរាជធានីភ្នំពេញ ដើម្បីបន្សំការផុយស្រួយការឆ្លងរាលដាលនៅទីតាំងប្រឈមហានិភ័យ។ យុទ្ធនាការប្រើពេលមួយខែនេះ គ្រោងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឲ្យបាន ៥០ ម៉ឺននាក់។
គិតត្រឹមព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបកើនឡើងដល់ចំនួន ១៤ ៥២០ នាក់ អ្នកជាសះស្បើយចំនួន ៥ ៣៦៩ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៩ ០៤០ នាក់ និងអ្នកស្លាប់ចំនួន ១០៣ នាក់៕

-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង