កូវីដ-១៩
អ្នកជាសះស្បើយពីកូវីដ នឹងសល់រោគសញ្ញាអាក្រក់មួយនេះនៅយូរអង្វែង
តាមការស្រាវជ្រាវបង្ហាញថា ៨៦% មនុស្សដែលមានករណីជំងឺកូវីដស្រាល នឹងទទួលរងនូវរោគសញ្ញាបណ្ដោះអាសន្នមួយទាក់ទង Parosmia ដែលនោះជាការបាត់បង់រសជាតិនិងជាប់ក្លិនអាក្រក់តាមច្រមុះរយៈពេលវែង។

មនុស្សជាច្រើនដែលមានជំងឺកូវីដស្រាល បានបាត់បង់នូវរសជាតិនិងក្លិនរបស់ពួកគេក្នុងរយៈពេលពីរបីសប្ដាហ៍ប៉ុណ្ណោះ។ ប៉ុន្តែក្នុងករណីខ្លះ ចំពោះអ្នកដែលវិវត្តទៅជា parosmia អារម្មណ៍នៃរសជាតិនិងក្លិនរបស់អ្នកជំងឺ អាចមានការប្រែប្រួលរហូតដល់ ៣ ឆ្នាំ។
Parosmia គឺជាពាក្យដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីស្ថានភាពសុខភាព ទាក់ទងនឹងអារម្មណ៍នៃរសជាតិនិងក្លិន។ វាជារោគសញ្ញាអាក្រក់មួយដែលធ្វើឲ្យច្រមុះអ្នកជំងឺប្រែជាធំក្លិនមិនល្អ។ ប៉ុន្តែតាមបច្ចេកទេស parosmia គ្រាន់តែមានន័យថា អារម្មណ៍ក្លិនរបស់អ្នកត្រូវបានផ្លាស់ប្ដូរតាមវិធីខ្លះ។

មានករណីជាច្រើនបានកើតឡើងនៅទូទាំងពិភពលោក ដែលជាលទ្ធផលធ្វើឲ្យអ្នកជំងឺចុះខ្សោយចំពោះអារម្មណ៍នៃរសជាតិនិងក្លិន នៅតែមិនទាន់អាចវិលមករកភាពធម្មតាវិញ បើទោះបីជាជាបានសះស្បើយពីវីរុសក៏ដោយ។
លោក Eric Holbrook, M.D ប្រធានព្យាបាលរោគនៅផ្នែកភ្នែកនិងត្រចៀកនៃរដ្ឋ Massachusetts និងជាសាស្ត្រាចារ្យរងនៅឯមន្ទីរពេទ្យOtolaryngology និយាយថា ” ជាធម្មតាវាមិនស្ថិតស្ថេរជារៀងរហូតទេ មនុស្សភាគច្រើនជាសះស្បើយក្នុងរយៈពេលពីរទៅបួនសប្ដាហ៍ ប៉ុន្តែអ្នកខ្លះអាចវិវត្តច្រើនខែឬច្រើនជាងនេះអាស្រ័យលើស្ថានភាពសុខភាព ” ។

កូវីដមិនត្រឹមតែកើតមាន Parosmia ដែលធ្វើឲ្យក្លិនធម្មតាប្រែក្លាយទៅជាមិនល្អ។ ប៉ុន្តែវាក៏អាចបណ្ដាលឲ្យមានកង្វះអាហាររូបត្ថម្ភផងដែរ។ ជាពិសេសគឺមនុស្សដែលបានជាសះស្បើយ អាចលែងមានចំណង់ទទួលទានទទួលទានអាហារដូចពីមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis N prevention
ចុចអាន ៖គួរតាមដាន! រោគសញ្ញាកូវីដមួយចំនួនទៀត គ្រប់គ្នាមិនធ្លាប់ដឹង
ចុចអាន៖កត់សម្គាល់ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ និងកូវីដបំប្លែងខ្លួនថ្មី

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល