Connect with us

កូវីដ-១៩

ប្រសើរណាស់! វ៉ាក់សាំង Covaxin របស់ឥណ្ឌាមានសមត្ថភាពកម្ចាត់ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីខ្លួនឯង

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺរាតត្បាតកំពូល របស់អាមេរិក បាននិយាយថា វ៉ាក់សាំង Covaxin ត្រូវបានគេរកឃើញថា អាចទប់ទល់ ឬកម្ចាត់ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ដែលគេស្គាល់ថា B.1.617 ។

លោកវេជ្ជបណ្ឌិត Anthony Fauci
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រនៃសេតវិមានរូបនេះ ក៏បានលើកឡើងផងដែរថា ដោយសារវាមានប្រសិទ្ធិភាព  ក្នុងការកម្ចាត់វ៉ារ្យង់ថ្មីនៃវីរុសនេះ ការចាក់វ៉ាក់សាំង Covaxin អាចជាថ្នាំសម្លាប់មេរោគដ៏មានសារសំខាន់ សម្រាប់ប្រទេសឥណ្ឌា ចំពេលមានការឆ្លងរាលដាល នៃរលកទីពីរ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំង ។

វ៉ារ្យង់ B.1.617 ក៏ត្រូវបានគេហៅផងដែរថាជា “វីរុសបំប្លែងខ្លួនទ្វេដង” ឬ “វ៉ារ្យង់ឥណ្ឌា” ។

លោក Fauci បានថ្លែង នៅក្នុងសន្និសីទកាសែតមួយ កាលពីចុងខែមេសា ថា “នេះជាលទ្ធផល ដែលយើងកំពុងទទួលបាន ទិន្នន័យប្រចាំថ្ងៃ ។ ទិន្នន័យថ្មីបំផុតនេះ ត្រូវបានគេពិនិត្យលើ មនុស្សទើបងើបពីឈឺ និងអ្នកចាក់វ៉ាក់សាំង Covaxin របស់ឥណ្ឌាហើយ សុទ្ធតែមានការការពារ ប្រឆាំងវីរុសបំប្លែងខ្លួនទ្វេដង B.1.617” ។

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំង ដែលត្រូវបានអនុម័ត ចំនួន ២ ដូចជា Covishield និង Covaxin ជាង ១០០ លានដូស មកហើយ ។ វ៉ាកសាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech មានអត្រាប្រសិទ្ធភាព ប្រឆាំងជំងឺកូវីដ ១៩ ចំនួន ៨១ ភាគរយ ខណៈទិន្នន័យបឋម ពីការសាកល្បងដំណាក់កាលទី ៣ បង្ហាញថា វ៉ាក់សាំង Covishield ផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា មានអត្រាប្រសិទ្ធភាព ៩០ ភាគរយ ។

ទន្ទឹមនោះ កាសែត New York Times ថ្មីៗនេះបានរាយការណ៍ថា វ៉ាក់សាំង Covaxin បង្រៀនប្រព័ន្ធភាពស៊ាំរបស់យើង ឲ្យបង្កើតអង់ទីគ័រ ប្រឆាំងនឹងវីរុស SARS-CoV-2 ។ អង់ទីគ័រភ្ជាប់នឹងប្រូតេអ៊ីនវីរុស ដូចជា ប្រូតេអ៊ីនដែលរីកដុះដាល នៅលើផ្ទៃរបស់វា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជិត ២០ លានករណី និងមានអ្នកស្លាប់ជាង ២១ ម៉ឺននាក់ ខណៈមានអ្នកជាសះស្បើយជាង ១៦ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ shethepeople

ចុចអាន ៖ វ៉ាក់សាំង Covishield (Astrazeneca) មានសមត្ថភាពការពារវីរុសកូវីដបំប្លែងខ្លួនឥណ្ឌា ដែលគេកំពុងភ័យខ្លាច

ចុចអាន ៖ ឆ្លងធ្ងន់ធ្ងរពេក ប្រទេសផលិតវ៉ាក់សាំងកូវីដធំជាងគេបំផុតលើលោក ដល់ថ្នាក់អស់ថ្នាំចាក់ឲ្យប្រជាជនខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម