កូវីដ-១៩
អង់គ្លេសពិចារណាការចាក់វ៉ាក់សាំងកូវីដដល់កុមារអាយុ១២ឆ្នាំឡើង
នាយកដ្ឋានសុខភាពជាតិ (NHS) របស់អង់គ្លេសបានកំពុងចារណាជុំវិញការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់កុមារនៅចុងឆ្នាំនេះ ដែលចំណាត់ការនេះអាចនឹងជួយកុំឲ្យមានការបិទសាលារៀនទៀត ប្រសិនបើមានករណីផ្ទុះឡើងជាថ្មី បន្ទាប់ពីប្រទេសធូរស្រាលពីការរាតត្បាត។
សំណើរនេះត្រូវបានដាក់ចូលក្នុងឯកសារផែនការស្នួលដែលបានរៀបចំដោយមន្ត្រី NHS ដែលបង្ហាញថា ត្រឹមតែ១ដូសអាចចាក់ដល់កុមារដែលមានអាយុចាប់ពី១២ឆ្នាំឡើងនៅពេលឆ្នាំសិក្សាចាប់ផ្តើម។
តាមការផ្សាយរបស់ Sunday Times ថា ការសម្រេចចិត្តណាមួយដើម្បីចាក់វ៉ាក់សាំងដល់ក្រុមកុមារអាយុ១២ឆ្នាំឡើងគឺអាស្រ័យលើការប្រឹក្សាយោបល់ពីគណៈកម្មការចម្រុះស្តីពីវ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (JCVI) ។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Dominic Raab ទំនងជាបញ្ជាក់កាលពីថ្ងៃអាទិត្យថា ផែនការបែបនេះស្ថិតនៅក្នុងការពិចារណា។ លោកបានប្រាប់សារព័ត៌មាន Sky ថា លោកមិនអាចប៉ាន់ស្មានហួសពីផែនទីបង្ហាញផ្លូវដែលមានស្រាប់ទេ ប៉ុន្តែលោកថា ៖«អ្នកពិតជាត្រូវដែលថា យើងកំពុងពិនិត្យមើលភាពខុសគ្នាទាំងអស់ដើម្បីធ្វើឲ្យប្រាកដច្បាស់ថា ការបន្ធូរបន្ថយនៃការរឹតត្បិត ការវិលត្រឡប់មកប្រក្រតីវិញ អាចត្រូវបានធ្វើនៅក្នុងវិធីដែលមានសុវត្ថិភាព និងសន្តិសុខ»។
យោងតាមទិន្នន័យឃ្លាំមើលប្រចាំសប្តាហ៍ បានបង្ហាញថា អត្រាឆ្លងកូវីដ-១៩ក្នុងចំណោមក្មេងកុមារអាយុពី១០ឆ្នាំ ទៅ១៩ឆ្នាំគឺមានកម្រិតទាបជាងកាលពីការផ្ទុះកាលពីឆ្នាំមុន ប៉ុន្តែពួកគេនៅតែខ្ពស់ជាងក្រុមអាយុផ្សេងទៀតនៅប្រទេសអង់គ្លេស។
នាយកដ្ឋានសុខភាព និងថែទាំសង្គម (DHSC) បានបញ្ជាក់ថា ខ្លួនបានកំពុងរង់ចាំលទ្ធផលនៃការសាកល្បងគ្លីនិកអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងសម្រាប់កុមារ និងមនុស្សវ័យជំទង់។
អ្នកនាំពាក្យបាននិយាយថា ៖«ដូចយើងធ្លាប់និយាយអីចឹង យើងកំពុងបង្កើនកម្មវិធីដែលនឹងកើតឡើងចាប់ពីរដូវស្លឹកឈើជ្រុះ ហើយយើងបន្តផែនការសម្រាប់គ្រប់សេណារីយ៉ូទាំងអស់។ មិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើនៅឡើយទេពីការចាក់វ៉ាក់សាំងដល់កុមារ។ អ្នកជំនាញនឹងណែនាំពួកយើងនៅពេលការសាកល្បងត្រូវបានបញ្ចប់»។
បច្ចុប្បន្ននេះ JCVI បានណែនាំថា មានតែកុមារដែលមានហានិភ័យខ្ពស់នៃជំងឺកូវីដ-១៩ធ្ងន់ធ្ងរដែលផ្តល់វ៉ាក់សាំង និងបន្ទាប់មកមានតែការសម្រេចចិត្តពីអ្នកពិគ្រោះយោបល់របស់ពួកគេប៉ុណ្ណោះ។ វ៉ាក់សាំង Pfizer ដែលមានសេចក្តីរាយការណ៍ថា កំពុងត្រូវបានពិចារណាសម្រាប់ការចាក់ដល់កុមារអាយុ១២ឆ្នាំ និងលើ១២ ឆ្នាំ គឺត្រូវបានអនុញ្ញាតឲ្យចាក់តែក្មេងអាយុ១៦ឆ្នាំ និងលើ១៦ឆ្នាំប៉ុណ្ណោះ។
ទីភ្នាក់ងារបទប្បញ្ញត្តិផ្នែកវេជ្ជសាស្ត្រ និងផលិតផលថែទាំសុខភាពនឹងត្រូវបន្ថយអាយុដល់ក្មេង១២ឆ្នាំដើម្បីពង្រីកវិសាលភាពឲ្យទូលំទូលាយ។ វ៉ាក់សាំង Pfizer បានចាប់ផ្តើមសាកល្បងសម្រាប់កុមារអាយុពី១២ ដល់ ១៥ឆ្នាំ កាលពីខែកក្កដា និងសម្រាប់កុមារក្មេងជាងនេះកាលពីខែមីនា ឆ្នាំនេះ។
លោកសាស្ត្រាចារ្យ Adam Finn សមាជិក JCVI បាននិយាយថា ការសម្រេចចិត្តណាមួយគឺអាស្រ័យលើអត្រានៃវីរុសក្នុងរយៈពេលពីរបីខែខាងមុន រាប់បញ្ចូលទាំងបំរាមត្រូវបានបញ្ចប់ដែលតាមគម្រោងថ្ងៃទី២១ ខែមិថុនា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ