កូវីដ-១៩
លម្អិតពីសង្កាត់នៅទីក្រុងភ្នំពេញ រកឃើញអ្នកឆ្លងកូវីដ
របាយការណ៍របស់រដ្ឋបានរាជធានីភ្នំពេញដែលប្រកាសពីម្សិលមិញ បានរកឃើញអ្នកឆ្លងសរុប ៤៥៤ នាក់ ជាករណីឆ្លងក្នុងសហគមន៍។ ភូមិចំនួន ០៦ មានអ្នកឆ្លងច្រើនជាងគេ ក្នុងនោះមានភូមិ ២៣ ស្ថិតសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក ភូមិដំណាក់ធំ ៣ នៅសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ ភូមិត្រពាំងថ្លឹង នៅសង្កាត់ចោមចៅទី ១ ខណ្ឌពោធិសែនជ័យ ភូមិដំណាក់ធំ នៅសង្កាត់ ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ ភូមិដំណាក់ធំ ២ នៅសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ និងភូមិទ្រា ៤ នៅសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។
កម្ពុជាថ្មីបានរៀបចំលម្អិតពីមូលដ្ឋានសង្កាត់ដែលរកឃើញអ្នកឆ្លងនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ទិន្នន័យនេះស្រង់យកតែអ្នកមានលំនៅដ្ឋាននៅរាជធានីភ្នំពេញប៉ុណ្ណោះ។
ខណ្ឌមានជ័យ
-សង្កាត់ស្ទឹងមានជ័យទី ១ ចំនួន ១៤ នាក់
-សង្កាត់ស្ទឹងមានជ័យទី ២ ចំនួន ២៣ នាក់
-សង្កាត់ស្ទឹងមានជ័យទី ៣ ចំនួន ៩៨ នាក់
-សង្កាត់បឹងទំពុនទី ១ ចំនួន ១ នាក់
-សង្កាត់បឹងទំពុនទី ២ ចំនួន ០៤ នាក់
-សង្កាត់ចាក់អង្រែក្រោមចំនួន ២ នាក់
ខណ្ឌពោធិសែនជ័យ
-សង្កាត់ចោមចៅទី ១ ចំនួន ៨២ នាក់
-សង្កាត់ចោមចៅទី ២ ចំនួន ០៩ នាក់
-សង្កាត់ចោមចៅទី ៣ ចំនួន ២ នាក់
-សង្កាត់កាកាបទី ១ ចំនួន ០៣ នាក់
-សង្កាត់កាកាបទី ២ ចំនួន ២ នាក់
ខណ្ឌទួលគោក
-សង្កាត់បឹងកក់ទី ១ ចំនួន ១ នាក់
-សង្កាត់បឹងកក់ទី ២ ចំនួន ១១៥ នាក់
-សង្កាត់ទឹកល្អក់ទី ១ ចំនួន ១ នាក់
-សង្កាត់ផ្សារដើមគចំនួន ២ នាក់
-សង្កាត់បឹងសាឡាងចំនួន ៣ នាក់
ខណ្ឌឫស្សីកែវ
-សង្កាត់ទួលសង្កែទី ១ ចំនួន ១៩ នាក់
-សង្កាត់ច្រាំងចំរេះទី ១ ចំនួន ២ នាក់
-សង្កាត់ច្រាំងចំរេះទី ២ ចំនួន ៣ នាក់
-សង្កាត់ទួលសង្កែទី ២ ចំនួន ១ នាក់
ខណ្ឌចំការមន
-សង្កាត់ទន្លេបាសាក់ចំនួន ២ នាក់
ខណ្ឌបឹងកេងកង
-សង្កាត់បឹងកេងកងទី ៣ ចំនួន ១ នាក់
ខណ្ឌសែនសុខ
-សង្កាត់អូរបែកក្អមចំនួន ១ នាក់
-សង្កាត់ភ្នំពេញថ្មីចំនួន ៤ នាក់
-សង្កាត់ទឹកថ្លាចំនួន ១ នាក់
-សង្កាត់ឃ្មួញចំនួន ១ នាក់
-សង្កាត់គោកឃ្លាងចំនួន ១ នាក់
ខណ្ឌដូនពេញ
-សង្កាត់ស្រះចកចំនួន ៣ នាក់
-សង្កាត់ផ្សារកណ្តាលទី ១ ចំនួន ៨ នាក់
-សង្កាត់ជ័យជំនះចំនួន ៣ នាក់
ខណ្ឌ៧មករា
-សង្កាត់អូរឫស្សីទី១ ចំនួន ១ នាក់
-សង្កាត់វាលវង់ចំនួន ២ នាក់
-សង្កាត់មនោរម្យចំនួន ១ នាក់
ខណ្ឌកំបូល
-សង្កាត់កំបូលចំនួន ៥ នាក់
ខណ្ឌដង្កោ
-សង្កាត់ព្រែកកំពិសចំនួន ១ នាក់
-សង្កាត់ដង្កោចំនួន ៤ នាក់
-សង្កាត់រលួសចំនួន ១ នាក់
ខណ្ឌច្បារអំពៅ
-សង្កាត់ច្បារអំពៅទី ២ ចំនួន ២ នាក់
-សង្កាត់ច្បារអំពៅទី ១ ចំនួន ២ នាក់
ខណ្ឌជ្រោយចង្វារ
-សង្កាត់ព្រែកលាបចំនួន ២ នាក់
ខណ្ឌព្រែកព្នៅ
-សង្កាត់ព្រែកព្នៅចំនួន ១ នាក់
-សង្កាត់គោករកាចំនួន ៤ នាក់
ដោយឡែកនៅថ្ងៃនេះ ក្រសួងសុខាភិបាលទើបតែប្រកាសមានអ្នកឆ្លងចំនួន ៨៤១ នាក់ទៀតនៅទូទាំងប្រទេស។ កម្ពុជាថ្មីនឹងបន្តរៀបចំមូលដ្ឋានសង្កាត់ដែលប៉ះពាល់ នៅពេលទទួលបានព័ត៌មានលម្អិតពីអត្តសញ្ញាណរបស់ជនរងគ្រោះពីអាជ្ញាធរ៕

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច