Connect with us

កូវីដ-១៩

អាជ្ញាធរ​រតនគិរីបរឹតបន្តឹងច្រកចូលចំណុច​ស្រុកកូនមុំ ព្រំប្រទល់​​ស្ទឹងត្រែង

បានផុស

នៅ

ខេត្តរតនគិរី៖ ដើម្បីអនុវត្តក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ចូលមកកាន់ក្នុងសហគមន៍ លោក ថង សាវុន អភិបាលខេត្ត ចេញបញ្ជាឱ្យកម្លាំងគណៈបញ្ជាការឯកភាពស្រុក សហការជាមួយកម្លាំងខេត្ត បន្តរឹតបន្តឹង ហាមឃាត់អ្នកធ្វើដំណើរប្រជាពលរដ្ឋដែលឆ្លងកាត់តាមផ្លូវជាតិលេខ៧៨  ជាប់ព្រំប្រទល់រវាងខេត្តរតនគិរី-ស្ទឹងត្រែង បន្ទាប់ពីខេត្តស្ទឹងត្រែងត្រូវបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ជាលើកទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ឹង ស៊ីនាថ អ្នកនាំពាក្យសាលាខេត្តបានឱ្យអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី៣ ខែឧសភានេះថា កម្លាំងសមត្ថកិច្ចចម្រុះដែលឈរជើងនៅជាប់ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នៅតាមបណ្ដោយផ្លូវលេខ៧៨ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្រ្កង ស្រុកកូនមំុ គឺសមត្ថកិច្ចអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់បានរថយន្តដឹកទំនិញ តែអ្នកបើកបរត្រូវចុះដើម្បីត្រួតពិនិត្យវាស់កម្ដៅ បាញ់អាល់កុល បង្ហាញលិខិតសម្គាល់ និងទុកលេខទូរសព្ទដើម្បីទាក់ទង តែបើរកឃើញថាមានភាពមិនប្រក្រតីណាមួយ គឺត្រូវយករថយន្តផ្សេងមកសាងទំនិញ ហើយមិនអនុញ្ញាតឱ្យអ្នកបើកបររូបនោះឆ្លងកាត់ខេត្តនេះបានឡើយ។ ចំពោះអ្នកដំណើរដែលអាចអនុញ្ញាតឱ្យទៅបាន គឺត្រូវស្របទៅតាមការសេចក្តីសម្រេចលេខ៤៤ សសរ របស់រាជរដ្ឋាភិបាល។

លោកបានបន្តទៀតថា សមត្ថកិច្ចក៏បន្តឈរជើងចាំឃ្លាំមើលតាមច្រកផ្លូវលំតូចៗ និងផ្លូវទឹកផងដែរ។

ដោយឡែកប៉ុស្តិ៍ត្រួតពិនិត្យ តាមបណ្តោយផ្លូវជាតិលេខ៧៦ ព្រំប្រទល់ខេត្តរតនគិរី-ខេត្តមណ្ឌលគិរីត្រង់ចំណុចអូររវាក់ ក៏ត្រូវរឹតបន្តឹង និងត្រួតពិនិត្យវាស់កម្ដៅ បាញ់អាល់កុល និងផ្តល់ព័ត៌មានផ្សេងៗពីប្រភពទីតាំងដែលធ្វើដំណើរចេញមក ហើយត្រូវទៅស្នាក់នៅទីតាំង ចំណុចណា ព្រមទាំងទុកលេខទូរសព្ទសម្រាប់ទាក់ទងប្រសិនជាមានបញ្ហានៅពេលក្រោយ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តរតនគិរីពុំទាន់មានវិជ្ជមានកូវីដ-១៩នៅឡើយទេ។ តែទោះជាយ៉ាងណារដ្ឋបាលខេត្តរតនគិរីនៅតែបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យរក្សាតាមសេចក្ដីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល សូមប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ គ្រប់គ្នាដើម្បីចៀសវាង និងកាត់ផ្ដាច់ការឆ្លងរីករាលដាលជំងឺកាចសាហាវនេះចូលក្នុងសហគមន៍​៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម