កូវីដ-១៩
អ្នកឆ្លងកូវីដនៅឥណ្ឌា កើនដល់ជិត ២០លានករណី
ប្រទេសឥណ្ឌានៅថ្ងៃចន្ទទី៣ខែឧសភានេះ បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ លើស៣០០,០០០ករណី ដោយធ្វើឲ្យករណីឆ្លងសរុបកើនដល់ជិត២០លានករណី ខណៈអ្នកស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមានចំនួន ៣,៤១៧នាក់។

នេះជាថ្ងៃទី១២ជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌាមានអ្នកឆ្លងប្រចាំថ្ងៃលើស៣០ម៉ឺនករណី។

ជាមួយនឹងករណីថ្មីចំនួន ៣៦៨,១៤៧ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ការឆ្លងរោគសរុបរបស់ប្រទេសឥណ្ឌាបានកើនដល់ ១៩.៩៣លានករណី ខណៈអ្នកស្លាប់សរុបមានចំនួន ២១៨,៩៥៩នាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបាននិយាយថា ចំនួនពិតប្រាកដនៅទូទាំងប្រទេសដែលមានប្រជាជន១.៣៥ពាន់លាននាក់មួយនេះ អាចខ្ពស់ជាងចំនួនផ្លូវការពី៥ទៅ១០ដងឯណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត