កូវីដ-១៩
ញ៉ាំហឹរក្រោយចាក់វ៉ាក់សាំង សរីរាង្គមិនងាយបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩
របបអាហារដើរតួនាទីយ៉ាងសំខាន់ចំពោះរាងកាយ ជាពិសេសអំឡុងមុននិងក្រោយពេលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ក្រោយពេលចាក់វ៉ាកសាំងរួច ណែនាំឱ្យបន្ថែមថាមពល ប្រូតេអ៊ីន វីតាមីន និងអាហារជីវជាតិដល់រាងកាយ។ ក្នុងនោះត្រូវចៀសវាងពិសារជាតិស្រវឹងមុននិងក្រោយចាក់វ៉ាក់សាំង ជាពិសេសអ្នកដែលមានប្រតិកម្មជាមួយជាតិអាល់កុល ដែលអាការប្រតិកម្មជាតិអាល់កុលអាចនាំឲ្យមានប្រតិកម្មកាន់តែខ្លាំង ឬធ្វើឲ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព។
ចំណែកអាហារមួយប្រភេទដែលត្រូវត្រណមកំលុងចាក់វ៉ាក់សាំងដែរនោះ គឺជាតិហឹរ។ ត្រង់ណេះគ្រូពេទ្យបានសង្កត់ធ្ងន់លើការទទួលទានម្ទេសច្រើនពេកដែលអាចនាំឱ្យប៉ះពាល់ប្រសិទ្ធភាពនៃវ៉ាក់សាំង។
/why-does-spicy-food-cause-diarrhea-1088717-primary-recirc2-b725688228b54925897c53d73f88dde5.jpg)
ជាទូទៅ ម្ទេសដើរតួនាទីជាអ្នកបន្សាបជាតិពុលដោយបណ្តេញកាកសំណល់ចេញពីរាងកាយ និងបង្កើនការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅឲ្យជាលិកា។ វាក៏ជួយជំរុញលំហូរនៃឈាមស្រស់ទៅកាន់តំបន់ឆ្លងមេរោគ ។ ឈាមស្រស់មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ រីឯ កោសិកាឈាមស និងពពួកកោសិកា leukocytes ដែលវត្តមានក្នុងឈាមស្រស់អាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដោយសារវីរុសបានល្អ។ ជាពិសេសម្ទេសមានផ្ទុកសារធាតុ capsaicin ជួយជំរុញការផលិត និងការពារភ្នាសសើមក្នុងប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ និងខាងក្រោមបានប្រសើរទៀតផង។
ផ្ទុយទៅវិញ ក្រោយចាក់វ៉ាក់សាំងមិនថាដូសទី១ និងដូសទី២ក្ដី ការញ៉ាំំម្ទេស ត្រូវបានហាមប្រាមដាច់ខាត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការញ៉ាំហឹរច្រើនជ្រុល ចំពោះអ្នកចាក់វ៉ាក់សាំង គួរតែត្រូវត្រណម។ លោកស្រីបញ្ជាក់ថា សម្រាប់ការទទួលទានហឹរតិចៗ មិនជាបញ្ហាអ្វីនោះទេ ប៉ុន្តែករណីអ្នកចំណូលអាហាររសជាតិហឹរខ្លាំង ឬនិយមញ៉ាំម្ទេសច្រើនៗក្នុងរបបអាហារជាប្រចាំ មិនត្រូវបានលើកទឹកចិត្តឱ្យញ៉ាំឡើយ។

លោកស្រីវេជ្ជបណ្ឌិតរូបនេះ បានស្នើដល់អ្នកចាក់វ៉ាក់សាំងទាំងអស់ បន្ថយជាតិហឹរ ឬបើអាចផ្អាកញ៉ាំអាហារហឹរខ្លាំងមួយរយៈសិន ដើម្បីទុកឱកាសឱ្យសរីរាង្គឆ្លើយតបជាមួយវ៉ាក់សាំងបានល្អប្រសើរ ក៏ដូចជាទុកពេលឱ្យសរីរាង្គបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩ផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ហេតុផលលម្អិតដែលអ្នកជំនាញហាមដាច់ខាតមិនឲ្យផឹកស្រាមុននិងក្រោយពេលចាក់វ៉ាក់សាំង
ចុចអាន៖ ទិញចំណីអាហារតាមអនឡាញ ប្រឈមនឹងការឆ្លងកូវីដ-១៩ កម្រិតណា?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា