Connect with us

កូវីដ-១៩

រំភើប​ជំនួស! លោក​យាយ​ឥណ្ឌា​អាយុ ៩២ ឆ្នាំ​ទៅ​ហើយ​ជា​សះស្បើយ​ពី​កូវីដ ក្រោយ​ប្រើ​ពេល​ព្យាបាល​តែ ១២ ថ្ងៃ​ប៉ុណ្ណោះ

បានផុស

នៅ

លោក​យាយ​អាយុ ៩២ ឆ្នាំ​ម្នាក់​បាន​ជា​សះស្បើយ​ពី​​កូវីដ ១៩ ត្រឹម​រយៈ​ពេល​តែ ១២ ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​ក្រុម​គ្រូពេទ្យ​បាន​អះអាង​ថា ការ​គិត​វិជ្ជមាន​និង​លំហាត់​សួត​ទៀងទាត់ អាច​ធ្វើ​ឲ្យ​គាត់​ឆាប់​ជា​សះស្បើយ​ឆាប់​រហ័ស ​ខុស​ពី​អ្នក​ជំងឺ​វ័យក្មេង​ផ្សេង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​យាយ Sheila Devi ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Maharao Bhim Singh (MBS) កាល​ពី​ថ្ងៃ​ទី ១៨ ខែ​ មេសា ​បន្ទាប់​ពី​គាត់​បាន​ធ្វើតេស្ត​វិជ្ជមាន​កូវីដ ១៩ ។ យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល ៧ ថ្ងៃ​របស់​គាត់ ​បង្ក​ឲ្យ​មាន​ចម្ងល់​ពី​មហាជន​។

កូនប្រុស​របស់​លោកយាយ​គឺ​បណ្ឌិត Arvind Saxena ដែល​ជា​អ្នក​ប្រវត្តិវិទូ​ម្នាក់​ បានប្រាប់​ថា ​ម្ដាយ​របស់​គាត់​ត្រូវ​បាន​គេ​បំពាក់​​អុកស៊ីសែន​តាំង​ថ្ងៃ​ដំបូង។ ចំណែក​ស្ថានភាព​​គាត់​មាន​ភាព​ប្រសើរ​ឡើង​ដោយ​និយាយ​ថា “ ម៉ាក់​បាន​ងូតទឹក​ហើយ​ធ្វើ​សកម្មភាព​ធម្មតា​រាល់ថ្ងៃ​ ដោយ​ខ្លួន​ឯង” ។

វេជ្ជបណ្ឌិត​ដែល​កំពុង​ព្យាបាល​លោក​យាយ​ដ៏​ចំណាស់​រូប​នេះ​បាន​ប្រាប់​ថា ​អាកប្បកិរិយា​និង​ថាមពល​វិជ្ជមាន​របស់​លោកយាយ រួម​ទាំង​ភាព​ក្លាហាន​គឺ​ជា​ហេតុផល​តែ​មួយ​គត់​នៅ​ពី​ក្រោយ​ការ​ជា​សះស្បើយ​យ៉ាង​ឆាប់​រហ័ស ​។

វេជ្ជបណ្ឌិត C P Meena អ្នក​ទទួល​បន្ទុក​ផ្នែក​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ នៅ​មន្ទីរពេទ្យ​បាន​កំណត់​ពី​ហានិភ័យ​របស់​មនុស្ស​វ័យ​ចំណាស់​ដែល​រង​ផល​ប៉ះពាល់។ ស្ថិត​ក្នុង​វ័យ​ចំណាស់​សួត​រង​ទុក្ខ​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​សមត្ថភាព​របស់​សារពាង្គកាយ​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​ជាក់លាក់​របស់​អ្នកជំងឺ​ក៏​ថយ​ចុះ​ ដែល​ធ្វើ​ឲ្យ​ការ​ជា​សះស្បើយ​ពិត​ជា​ពិបាក​បំផុត។

លោកស្រី​បាន​បន្ថែម​ថា” ក្រៅ​ពី​ថ្នាំពេទ្យ​និង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេល​វេលា ​ឥរិយាបថ​វិជ្ជមាន​និង​ថាមពល​ចិត្តគំនិត​ គឺ​ជា​ហេតុផល​តែមួយ​គត់​ដែល​ធ្វើ​ឲ្យ​លោកយាយ​មាន​សុខភាព​ល្អ​ឡើង​វិញ។ ប្រសិន​បើ​អ្នក​ជំងឺ​មាន​ការ​គិត​វិជ្ជមាន​ និង​សកម្ម​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​សួត​ ដោយ​ប្រើ​ឧបករណ៍​វាស់វែង​ទៀងទាត់ ​នោះ​គ្រប់​អ្នក​ជំងឺ​​ប្រាកដ​ជា​កម្ចាត់​កូវីដ​ ១៩​ បាន​ដោយ​ជោគជ័យ ​ហើយ​លោក​យាយ Sheila Devi ធ្វើអ្វី​ៗ​ទាំង​អស់​នេះ​យ៉ាង​សកម្ម ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖shethepeople

ចុចអាន៖ដល់​ដំណាក់កាល​ហើយ! ប្រជាជន​ឥណ្ឌា​ចេញ​លុយ​ខ្លួនឯង​ទិញ​អុកស៊ីសែន​ជួយ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល

ចុចអាន៖ពិភពលោក​មាន​សង្ឃឹម​ហើយ!ថ្នាំ​លេប​ប្រឆាំង​កូវីដ​អាច​មាន​ប្រើប្រាស់​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម