កូវីដ-១៩
ឃើញដុនដាបដោយកូវីដខ្លាំងពេក! ក្រុមហ៊ុន Pfizer ចរចាស្វែងរកផ្លូវអនុម័តប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនក្នុងប្រទេសឥណ្ឌា
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយនៅលើគេហទំព័រ LinkedIn នៅថ្ងៃចន្ទនេះថា ក្រុមហ៊ុន Pfizer កំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌាដើម្បីស្វែងរកផ្លូវអនុម័តជាផ្លូវការសម្រាប់ការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន ។

លោកបាននិយាថា “បច្ចុប្បន្ន វ៉ាក់សាំងរបស់យើង មិនត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌានោះទេ ទោះបីពាក្យសុំរបស់យើងត្រូវបានដាក់ស្នើកាលពីប៉ុន្មានខែមុនក៏ដោយ” ។
លោកបន្តថា “បច្ចុប្បន្ននេះ យើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា នូវផ្លូវអនុម័តជាបន្ទាន់ដើម្បីធ្វើឲ្យវ៉ាក់សាំង Pfizer-BioNTech អាចប្រើបាននៅក្នុងប្រទេសនេះ បន្ទាប់ពីកំពុងដាំក្បាលចុះក្រោមពីវិបត្តិជំងឺកូវីដ ១៩” ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌានៅថ្ងៃចន្ទនេះបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ជាង ៣០ ម៉ឺនករណី ពោលរយៈពេល ១២ ថ្ងៃជាប់គ្នាមកហើយ ហើយធ្វើឲ្យករណីឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់ជិត ២០ លានករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ ចាក់ដូសដំបូងរបស់វ៉ាក់សាំង AstraZeneca និង Pfizer កាត់បន្ថយការចម្លងកូវីដដល់ទៅ ៥០ ភាគរយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ