កូវីដ-១៩
ដឹងអត់ ឥណ្ឌាផលិតវ៉ាក់សាំងធំបំផុតក្នុងលោក តែចាក់ឲ្យពលរដ្ឋគិតថ្លៃ?
នៅពេលកូវីដ-១៩កំពុងរាតត្បាតដ៏អាក្រក់នៅប្រទេសឥណ្ឌា មេដឹកនាំបក្សប្រឆាំងចំនួន១៣បានជំរុញឲ្យរដ្ឋាភិបាលចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ និងត្រូវធានាបាននូវការចែកចាយអ៊ុកស៊ីសែនដល់គ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនរអាក់រអួល។
អាជ្ញាធរមន្ទីរពេទ្យជាច្រើនបានស្វែងរកអន្តរាគមន៍ពីតុលាការកាលពីចុងសប្តាហ៍មុនដើម្បីឲ្យផ្គត់ផ្គង់អ៊ុកស៊ីសែនដល់មន្ទីរពេទ្យនៅក្រុងញូវដេលី ដែលជាកន្លែងត្រូវបានពង្រីកបំរាមរយៈពេលមួយសប្តាហ៍ទៀតដើម្បីទប់ស្កាត់រលកឆ្លងកូវីដ-១៩។

តុលាការជាន់ខ្ពស់ក្រុងញូវដេលីបានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាល ប្រសិនបើការផ្គត់ផ្គង់អ៊ុកស៊ីសែនដែលបានបំរ៉ុងទុកមិនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
តុលាការបាននិយាយថា ៖«ទឹកបានឡើងដល់លើក្បាល។ វាគ្រប់គ្រាន់ហើយ»។
កាលពីថ្ងៃចន្ទ ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៣៦៨ ១៤៧នាក់ និងករណីស្លាប់ថ្មីចំនួន៣៤១៧នាក់ ប៉ុន្តែត្រូវបានអ្នកជំនាញគិតថា ចំនួនឆ្លងថ្មីនឹងខ្ពស់ជាងនេះឆ្ងាយណាស់ដោយសារកង្វះការធ្វើតេស្ត ក៏ដូចជាមិនបានរាយការណ៍ពេញលេញ។
ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយថា រហូតដល់ពេលនេះ ករណីឆ្លងសរុបមានចំនួន ១៩.៩លាននាក់ ខណៈករណីស្លាប់សរុបជាង ២១៨០០០នាក់។

ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានគេរិះគន់យ៉ាងខ្លាំងពីភាពធូររលុងនៃការទប់ស្កាត់ការរាតត្បាតកូវីដ-១៩ដែលបានជំរុញឲ្យប្រព័ន្ធសុខាភិបាលដួលរលំ។ ការជួបជុំឃោសនាបោះឆ្នោតរៀបចំដោយគណបក្ស Bharatiya Janata Party របស់លោក និងការជួបជុំពិធីសាសនានានាជាកត្តាចម្បងនៃការឆ្លងខ្លាំង។
ប្រទេសឥណ្ឌាបានបើកយុទ្ធនាការណ៍ចាក់វ៉ាក់សាំងដល់មនុស្សអាយុពី១៨ឆ្នាំ ដល់ ៤៤ឆ្នាំ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប៉ុន្តែនៅក្នុងចំនួនមានកំណត់។
ឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោកនេះ ប៉ុន្តែបានប្រឹងប្រែងចាក់ឲ្យមនុស្សដែលមានអាយុ៤៥ឆ្នាំឡើងទៅប៉ុណ្ណោះ។ ចាប់តាំងពីខែមករាមក ទើបបាន១០%នៃប្រជាជនអាយុ៤៥ឆ្នាំឡើងដែលបានចាក់ដូសទី១ និងប្រហែលជា១.៥%ដែលបានចាក់ដូសទាំងពីរ។

សូមបញ្ជាក់ថា មានតែប្រជាជនឥណ្ឌាដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទើបទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃពីរដ្ឋាភិបាល។ ចំណែកមន្ទីរពេទ្យឯកជនចាក់គិតថ្លៃលើមនុស្សគ្រប់វ័យ។
ក្រុមអ្នកជំនាញបាននិយាយថា មានតែមួយភាគបីនៃប្រជាជនឥណ្ឌាប៉ុណ្ណោះដែលមានលទ្ធភាពបង់ថ្លៃចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យឯកជន។ ប្រទេសឥណ្ឌាមានការបែងចែកកម្មវិធីចាក់វ៉ាក់ដោយរដ្ឋាភិបាលកណ្តាលផ្សេង អាជ្ញាធររដ្ឋនានាផ្សេង និងមន្ទីរពេទ្យឯកជនផ្សេង។
រដ្ឋមួយចំនួននឹងខកចិត្តជុំវិញវ៉ាក់សាំងសម្រាប់មនុស្ស៦០០លាននាក់ដែលអាយុក្រោម៤៥ឆ្នាំ ដោយសាររដ្ឋាភិបាលសហព័ន្ធចាក់វ៉ាក់សាំងដល់បុគ្គលិកពេទ្យជួរមុខ៣០០លាននាក់ និងប្រជាជនដែលមានអាយុចាប់ពី៤៥ឆ្នាំឡើង។
រដ្ឋាភិបាលសហព័ន្ធគិតតម្លៃ២ដុល្លារក្នុងមួយដូស។ វិទ្យាស្ថាន Serum Institute គិតថ្លៃ៤ដុល្លារក្នុងមួយដូស ហើយមន្ទីរពេទ្យឯកជនតម្លៃ៨ដុល្លារ។ ចំណែក Bharat Biotech និយាយថា ខ្លួនគិតថ្លៃក្រោម ៥.៥០ដុល្លារក្នុងមួយដូស ហើយមន្ទីរពេទ្យឯកជនខ្លះទៀតតម្លៃជាង១៦ដុល្លារ។
តម្លៃនឹងមានការប្រែប្រួលគឺសម្រាប់មន្ទីរពេទ្យរដ្ឋ និងឯកជននឹងត្រូវបានកំណត់តម្លៃដោយក្រុមហ៊ុនវ៉ាក់សាំង។

រដ្ឋមួយចំនួនប្រហែលជាគ្មានលទ្ធភាពដើម្បីទិញវ៉ាក់សាំងចាក់ឲ្យប្រជាជនដោយឥតគិតថ្លៃនោះទេ ដោយសារពួកគេត្រូវចំណាយទ្វេដងច្រើនជាងរដ្ឋាភិបាលសម្រាប់វ៉ាក់សាំងដូចគ្នា ហើយតម្លៃនៅមន្ទីរពេទ្យឯកជនអាចឡើងខ្ពស់។
លោក Chandrakant Lahariya អ្នកជំនាញគោលនយោបាយសុខភាពសាធារណៈបាននិយាយថា ដោយសារតែមន្ទីរពេទ្យរដ្ឋ និងឯកជនមានការប្រកួតប្រជែងនៅក្នុងទីផ្សារតែមួយ ហើយរដ្ឋចំណាយតិចជាងមុន ដូច្នេះអ្នកផលិតវ៉ាក់សាំងចំណេញច្រើនជាងមុនពីការលក់ឲ្យមន្ទីរពេទ្យឯកជន។ តម្លៃធ្វើឲ្យកើតមានវិសមភាពដល់ប្រជាជន។
លោកនិយាយថា ៖«មិនសមហេតុផលទេ ដែលរដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលមូលដ្ឋានពីរផ្សេងគ្នាបង់ថ្លៃពីរផ្សេងគ្នា»។
ការព្រួយបារម្ភថា បញ្ហាកំណត់តម្លៃអាចធ្វើឲ្យវិសមភាពកាន់តែច្រើនៗទៅដែលបានក្លាយជាឧបសគ្គថ្មីថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់កូវីដ-១៩នៅឥណ្ឌា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP & mprnews

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ