Connect with us

កូវីដ-១៩

ត្រឹម២សប្តាហ៍ប៉ុណ្ណោះ ករណីឆ្លងកូវីដហក់ឡើងខ្ពស់ជាង៦ខែដំបូង នៅពេលរាតត្បាតផ្ទុះឡើងទៅទៀត

បានផុស

នៅ

អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា ករណីជំងឺកូវីដ-១៩ដែលត្រូវបានកត់ត្រាជាសកលក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គឺមានកម្រិតខ្ពស់ជាងអំឡុងពេល៦ខែដំបូង នៅពេលរោគរាតត្បាតផ្ទុះឡើងទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros Adhanom Ghebreyesus បាននយាយថា ប្រទេសឥណ្ឌានិងប្រេស៊ីល បានរួមចំណែកជាងពាក់កណ្តាល នៃករណីសរុបកាលពីសប្តាហ៍មុន។ ប៉ុន្តែមានប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក ដែលកំពុងប្រឈមមុខនឹងស្ថានភាពផុយស្រួយជាទីបំផុត។

WHO កំពុងផ្តល់ឧបករណ៍និងគ្រឿងផ្គត់ផ្គង់ដូចជាម៉ាស៊ីនជំនួយខ្យល់អុកស៊ីសែន ទៅប្រទេសឥណ្ឌា ក៏ដូចជាផ្តល់ដំបូន្មានអំពីវិធីថែទាំនៅផ្ទះ ចំពោះអ្នកជំងឺដែលមិនអាចទៅព្យាបាលនៅមន្ទីរពេទ្យបានផងដែរ។

លោកលើកឡើងថា មូលនិធិរបស់ WHO ក៏កំពុងរៃអង្គាសប្រាក់ដើម្បីជួយដល់តម្រូវការអុកស៊ីសែន និងការផ្គត់ផ្គង់ដែលពាក់ព័ន្ធ នៅទូទាំងពិភពលោកផងដែរ។

ស្របពេលជាមួយគ្នានោះ លោក Tedros បានអំពាវនាវឲ្យអ្នករាល់គ្នា បន្តអនុវត្តតាមការណែនាំរបស់ WHO និងការណែនាំរបស់ប្រទេសពួកគេ ចំពោះវិធានការសុវត្ថិភាពសុខភាពសាធារណៈ។

លោកនិយាយថា “អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌានិងប្រេស៊ីល អាចនឹងកើតឡើងនៅកន្លែងផ្សេង លើកលែងតែយើងទាំងអស់គ្នាអនុវត្តវិធានការប្រុងប្រយ័ត្នសុខភាពសាធារណៈ ដែល WHO បានអំពាវនាវតាំងចាប់ពីរោគរាតត្បាតផ្ទុះឡើងដំបូង។ យើងមិនអាចពឹងផ្អែកតែលើវ៉ាក់សាំង មួយមុខបាននោះទេ”។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ ករណីជំងឺកូវីដ-១៩ជាសកលមានចំនួន១៥៤,១៧៧,៣៨០ករណី ស្លាប់៣,២២៦,៨៥៨នាក់ និងជាសះស្បើយ១៣១,៥៧១,៤០២នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ មិនមែនមានភាពធន់នឹងវ៉ាក់សាំងទេ តែមូលហេតុនេះហើយ ដែលគ្រប់គ្នាភ័យខ្លាចវីរុសបំប្លែងខ្លួនឥណ្ឌា ខ្លាំងជាងកូវីដធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម