កូវីដ-១៩
សារៈសំខាន់នៃកាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងអាចមិនទាន់ដឹង
ការចាក់វ៉ាក់សាំងគឺជាវិធានការសំខាន់ក្នុងការការពារខ្លួនយើង និងមនុស្សជុំវិញខ្លួនពីការឆ្លងមេរោគកូវីដ-១៩ ក៏ដូចជាចូលរួមបំបាត់ជំងឺនេះពីពិភពលោក។ ក្រោយពេលយើងចាក់វ៉ាក់សាំងរួច យើងនឹងទទួលបានកាតពណ៌ផ្ទៃមេឃមួយ ដែលជាភស្តុតាងបញ្ជាក់ថាយើងបានចាក់វ៉ាក់សាំងរួចរាល់ហើយ។

កាតវ៉ាក់សាំងកូវីដ-១៩ ប្រៀបបានដូចជាលិខិតបញ្ជាក់ថាយើងបានចាក់វ៉ាក់សាំងរួចដែលក្នុងនោះមានផ្ទុកឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទវ៉ាក់សាំងយើងទទួលបាន និងពេលវេលាដែលយើងទទួលបានវ៉ាក់សាំង។ បច្ចុប្បន្នកាតនេះ ជាភស្តុតាងចម្បងនៃការចាក់វ៉ាក់សាំង ហើយរដ្ឋមួយចំនួនដូចជា New york នៃសហរដ្ឋអាមេរិក កំពុងអភិវឌ្ឍលិខិតឆ្លងដែនវ៉ាក់សាំងឌីជីថល (Digital Vaccine Passport) និងជើងជិះកប៉ាល់ ឬក្រុមហ៊ុនអាកាសចរណ៍អាចនឹងត្រូវការកាតវ៉ាក់សាំងកូវីដ-១៩ មុននឹងអនុញ្ញាតឲ្យយើងធ្វើដំណើរឆ្លងប្រទេសបាន។

ក្រោយពេលទទួលបានកាតហើយ យើងគួរថតរួបកាតទុកក្នុងទូរស័ព្ទ ការពារពេលដែលយើងវង្វេងកន្លែងដាក់ ឬបាត់កាតនោះ។ យើងត្រូវរក្សាវាទុកនៅកន្លែងដែលមានសុវត្ថិភាពត្រឹមត្រូវ និងមិនត្រូវថតកាតវ៉ាក់សាំងកូវីដ-១៩ បង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធើណែតផ្ដេសផ្ដាសទេ។ កត់ចំណាំទុកនូវទីកន្លែងណា ពេលវេលាណាដែលយើងគួរយកកាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩តាមខ្លួន។
បន្ទាប់ពីទទួលបានកាតហើយ យើងគួររក្សាទុកវាឲ្យបានល្អ ចៀសវាងការច្រឡំកន្លែងដាក់ ឬបាត់កាតបញ្ជាក់ពីការវ៉ាក់សាំងកូវីដ-១៩នេះ ព្រោះវាអាចជាភស្ដុតាងចាំបាច់សម្រាប់យើងពេលត្រូវធ្វើដំណើរ ឬទៅទីកន្លែងមនុស្សច្រើន។ល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ញ៉ាំហឹរក្រោយចាក់វ៉ាក់សាំង សរីរាង្គមិនងាយបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ