កូវីដ-១៩
កម្មកររោងចក្រពីរនាក់ប្តីប្រពន្ធចេញពីភ្នំពេញ ទៅលេងស្រុកកំណើតនៅកំពង់ឆ្នាំង ប្តីរកឃើញវិជ្ជមានកូវីដ១៩ អ្នកជាប់ពាក់ព័ន្ធជាង ២០នាក់
អធិការនគរបាលស្រុករលាប្អៀរ លោក ទឹម ចន្ទី បានឱ្យដឹងនៅល្ងាចថ្ងៃទី ០៣ ខែឧសភានេះថា កម្មករពីរនាក់ប្ដីប្រពន្ធធ្វើការនៅទីក្រុងភ្នំពេញ បានមកផ្ទះនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពេលពួកគេបានមកដល់ផ្ទះ រយៈពេលជាង២ម៉ោង ពួកគេបានទូរស័ព្ទទៅម្ដាយនៅឯភូមិគៀនតាម៉ា ឃុំកំពង់អូស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យម្ដាយនាំកូនស្រីពីរនាក់គឺកូនស្រីបងអាយុ៤ឆ្នាំ កូនស្រីប្អូនអាយុ ២ឆ្នាំ ដែលនៅនឹងម្ដាយឱ្យ មកផ្ទះនៅឯភូមិព្រៃខ្មែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-04_04-48-08.jpg)
ពេលម្ដាយយកកូនមកដល់ផ្ទះ នៅក្មុងភូមិព្រៃខ្មែរ ដោយនឹក រលឹកកូនពេកគ្រាន់តែឃើញកូនម្តាយក៏ស្ទុះទៅអោបកូនទាំងពីរដោយមិនបាននឹកឃើញពីការឆ្លងកូវីដ១៩នោះឡើយ។
ស្របនិងពេលនោះរដែររថយន្តរបស់មន្ទីរសុខាភិបាលខេត្ត មកដល់ដឹកទាំងពីរនាក់ប្ដីប្រពន្ធទៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសាលាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំង។ ចំណែកកូនស្រីទាំង២ នាក់ក៏ត្រូវម្ដាយយកត្រឡប់ ទៅផ្ទះនៅភូមិគៀនតាម៉ា វិញទាំងយប់។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/21-04-05_kampuchea-thmey-1024x614.jpg)
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៣ ខែឧសភា នេះបានឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធខាងលើនេះ ប្តីឈ្មោះ សំ សុភារិទ្ធ អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ T.L មានទីតាំងនៅកំបូល រាជធានីភ្នំពេញ នៅម្ដុំរោងចក្រចាក់ជីង ជាតំបន់ក្រហម។
នៅថ្ងៃទី១ ខែឧសភា ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលក៏បានយកសំ ណាកទាំងពីរនាក់ប្ដីប្រពន្ធ ទៅពិនិត្យលុះនៅថ្ងៃទី២ ខែឧសភានេះ លទ្ធផលប្តី មានវិជ្ជមាន កូវីដ១៩ ឯស្ត្រីជាប្រពន្ធតេស្តលើកទី១លទ្ធផលអវិជ្ជមាន។
ដោយឡែកកូនស្រីទាំងពីរនាក់ និងអ្នកពាក់ព័ន្ធជាមួយប្ដីប្រពន្ធខាងលើនេះ ជាង ២០ នាក់ទៀតនឹងត្រូវឱ្យយកមកពិនិត្យសំណាកជាចាំបាច់ផងដែរ៕
អត្ថបទ៖ ឈៀងថារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ