Connect with us

កូវីដ-១៩

ឆ្លង​មួយ​ប្រាវធ្ងន់ធ្ងរ ខេត្ត​បន្ទាយ​មានជ័យ ដាក់​អនុវត្ត​ឲ្យ​ពលរដ្ឋ​ពាក់ម៉ាស រក្សា​​គម្លាត​ជា​ចាំបាច់

បានផុស

នៅ

ស្ថានភាពឆ្លងកាន់តែ​រាលដាលនិងធ្ងន់ធ្ងរ ក្រសួង​សុខាភិបាល​បាន​ចេញវិធានការ​កំណត់​ភូមិសាស្រ្ត​ខេត្ត​បន្ទាយមានជ័យ តម្រូវ​ឲ្យ​ពលរដ្ឋ​ជាប់​កាតព្វកិច្ច​ឲ្យ​ត្រូវ​តែ​ពាក់​ម៉ាស និង​រក្សា​គម្លាត។ វិធានការ​នេះ ត្រូវ​​​អនុវត្ត​ចាប់ពីពេលថ្ងៃ​ជូនដំណឹង​នេះ​តទៅ។

​ខេត្ត​បន្ទាយមានជ័យ​ដែល​ជាប់ព្រំដែន​ថៃ​នេះ​ បានកើតមានការ​ឆ្លង​រាលដាល​យ៉ាង​ធ្ងន់ធ្ងរកូវីដ ១៩ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​អាទិត្យ​​ មាន​អ្នក​ឆ្លងឡើងដល់៥៦៥ នាក់។ គិត​ត្រឹម​តួលេខ​ប្រកាសម្សិលមិញនេះ។

ករណី​​​ធ្ងន់ធ្ងរ​បំផុត​គឺ​នៅ​ទីក្រុង​ប៉ោយប៉ែត​ ជា​មណ្ឌល​កាស៊ីណូ​និង​ច្រកចេញ​ចូលទំនិញជាមួយ​ប្រទេស​​ថៃ។ ​ភាគច្រើន​អ្នក​ឆ្លង​ជា​ជន​បរទេស ជាពិសេស​លើ​សហគមន៍​​ជនជាតិ​ឥណ្ឌូណេស៊ី​ដែលរស់នៅ និងប្រកបការងារ​នៅតំបន់ប្រជុំជននោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម